CamNews

ព័ត៌មានជាតិ 

កូនប្រុសតិរច្ឆាន អារកម្ដាយបង្កើត និងកាំបិតផ្គាក់ រងរបួសធ្ងន់ដេក ក្នុងថ្លុកឈាម

កំពង់ស្ពឺ ៖ ហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតឡើងកាលពីរវេលាម៉ោង ៦និង៣០ នាទី ព្រឹកថ្ងៃទី ០៤ កញ្ញា ២០១៥ ស្ថិតនៅភូមិ កុមាររមាស ឃុំអមលាំង ស្រុកថ្ពង ដោយបុរសម្នាក់ ផឹកស៊ីស្រវឹង រករឿងក្នុងគ្រួសារ និងបង្កទៅជាហឹង្សារ ទាញកាំបិតអារ កទៅលើម្ដាយ របស់ខ្លួនបណ្ដាលឲ្យរងរបួសធ្ងន់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ សាម ចាន់រ៉ា អាយុ ២៧ ឆ្នាំ ឯស្ត្រីជាម្ដាយដែលរងគ្រោះ ឈ្មោះ ជ័យ សើន ហៅ រិ ។

ជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ទៅ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់ការបន្ត  ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kompong Spue