CamNews

ព័ត៌មានជាតិ 

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ចូលកាន់តំណែង ស្នងការខេត្តកំពត ជំនួសលោក ថ្លាង ភិរិន្ទ

កំពត៖ ស្នងការរងដ៏មានឥទ្ធិពលប្រចាំខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នេះ ត្រូវបានប្រកាសចូលកាន់តំណែងស្នងការខេត្តកំពតហើយ ជំនួសលោក ថ្លាង ភិរិន្ទ ដែលត្រូវបានដកឲ្យទៅ កាន់ ជាអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ។

ពិធីប្រកាសផ្លាស់ប្តូរតំណែងស្នងការនគរបាលខេត្តកំពត ត្រូវបានធ្វើឡើង ក្រោមវត្តមានអគ្គស្នងការនគរ​បាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលខេត្តកំពត លោក ខូយ ឃុនហួរ ព្រមទាំងមន្រ្តីនគរបាលក្នុងខេត្តជា ច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ អតីតជាស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្នុងឱកាសចូលកាន់តំណែងនេះ បានឡើងប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំខិតខំបំពេញការងាររបស់ខ្លួន ដើម្បីនាំមកនូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងខេត្ត។ ជាពិសេស ព្យាយាមលុបបំបាត់ឲ្យបានខ្ពស់នូវអំពើចោរឆក់ប្លន់៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល

 


Tags: Social News Cambodia Kamport