ថ្ងៃទី៣ខែសីហារបស់ប្រតិទិនច័ន្ទគតិរបស់ចិន ឬថ្ងៃទី៣១ខែសីហាឆ្នាំនេះគឺជាថ្ងៃទឹកជំនោរ
ខ្ពស់ជាងគេបំផុត ដោយឥទ្ធិពលរវាងផែនដី ព្រះច័ន្ទ និងព្រះអាទិត្យ។ម្យ៉ាងទៀត ក្រោយពី
ព្យុះ Nanmadol ឥទ្ធិពលរបស់វាក៏ជះយ៉ាងខ្លាំងដល់តំបន់ខេត្ត Zhejiang។
កាលពីម្សិលមិញថ្ងៃទី៣១ខែសីហា ភ្ញៀវទេចរណ៏ជាច្រើននាក់ បាននាំគ្នាមកតំបន់ទន្ល
Qiantang ដើម្បីបានមើលបាតុភូតចម្លែកអស្ចារ្យនេះ។ ស្របពេលដែលពួកគេកំពុងតែ
ឈរទស្សនានោះ ស្រាប់តែមានហេតុការណ៏បាក់ទំនប់ទឹក បណ្តាលអោយហូរយ៉ាងខ្លំាង
បោកបក់មកលើ មនុស្សជាង១០០នាក់យកទៅ មនុស្សជាង២០នាក់ទទួលរងរបួស។
គួសបញ្ជាក់ផងដែរថាមិនទាន់មានរបាយការណ៍បញ្ជាក់អំពីចំនួនមនុស្សស្លាប់នៅ
ឡើយទេ៕
ប្រភព៖ Chinabuzz
ដោយ៖ មិនា