ភ្នំពេញ ៖ ឧកញ៉ា សុខ ប៊ុន នៅព្រឹកថ្ងៃអង្គារទី១៤ ខែកក្កដានេះ បានចេញសេចក្ដីបំភ្លឺជូនសាធារណជន ចំនួន ៧ចំណុច ដោយនៅក្នុងខ្លឹមសារទាំងនោះ ឧកញ៉ា សុខ ប៊ុន បានសុខចិត្ដលះបង់ងារជា ឧកញ៉ា ចាប់ពីថ្ងៃនេះតទៅ ។ នេះបើយោង តាមមេធាវីរបស់លោក យិន សុភី ដែលបាន បោះត្រានៅលើលិខិតរបស់សុខ ប៊ុន ដើម្បី បញ្ជាក់ពីភាពរឹងមាំតាមផ្លូវច្បាប់ និងទទួល យកបានជាផ្លូវការ ។
នៅក្នុងលិខិតរបស់លោកសុខ ប៊ុន ក៏ បានបញ្ជាក់ដែរថា លោកក៏បានសុំលាលែងពី តំណែងប្រធានសមាគម វាយតម្លៃ អចលនវត្ថុផងដែរ ព្រមទាំងសុំទោសជាសាធារណៈ ចំពោះកំហុសនេះ ។ លោកសុខ ប៊ុន បានបញ្ជាក់ថា “ខ្ញុំបាទ សុំធ្វើការសុំទោសជាសាធារណៈ ចំពោះកំហុសនេះ ហើយសន្យាថា នឹងមិនឱ្យមានរឿងនេះកើតឡើងក្នុងមួយជីវិតនេះទៀតទេ ” ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល