CamNews

ព័ត៌មានជាតិ 

ស្វាមីកំណាចចាក់ និងអារកសម្លាប់ភរិយា ទុកសពចោល ក្នុងថ្លុកឈាមលើផ្ទះ ជាមួយកូនតូច

ភ្នំពេញ៖ ស្វាមីកំណាចចិត្តឃោរឃៅឥតក្តីមេត្តា បំភ្លេច អស់អនុស្សាវរីយ៍គ្រាកន្លង លើកកាំបិត
ចាក់ និងអារក សម្លាប់ភរិយា ទុកសពចូលក្នុងថ្លុកឈាមនៅលើផ្ទះ ជាមួយកូនប្រុសអាយុទើប
៥ឆ្នាំ សង្ស័យផ្តើមចេញពីជម្លោះ ព្រោះប្តីមានស្រីកំណាន់នៅខាងក្រៅ។ សពនារីរងគ្រោះត្រូវបាន
ក្រុមប្រជាពលរដ្ឋជិតខាងប្រទះ ឃើញនាព្រឹកថ្ងៃ អាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ នៅលើ
ផ្ទះនារីរងគ្រោះ លេខ១២១៥បេ ស្ថិតក្នុងភូមិ ឬស្សី១ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា នារីរងគ្រោះ មានឈ្មោះ ប៉េង ចិន្តា អាយុ ២៥ឆ្នាំ។ រីឯប្តីកំណាចកំពុងរត់
គេចខ្លួននោះ មានឈ្មោះ អាន សឿន អាយុ ៣៣ឆ្នាំ។

សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុប្រាកដអំពីករណីឃាតកម្មនេះ នៅឡើយទេ ព្រោះកំពុងតែ
សាកសួរសាក្សី នៅជុំវិញកន្លែងកើតហេតុ។ តែបើតាមប្រជាពលរដ្ឋ បានអះអាងថា គ្រួសារនេះ
ឧស្សាហ៍កើតជម្លោះអំពើ ហិង្សា ហើយស្វាមីនោះទៀតសោតមានស្រីកំណាន់នៅខាងក្រៅថែម
ទៀតផង។

កូនប្រុសជនរងគ្រោះ អាយុទើប ៥ឆ្នាំ បានថ្លែងបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនបានឃើញឪពុក
របស់គេចាក់ និង អារកសម្លាប់ម្តាយ ហើយក៏រត់ចេញបាត់ទៅ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ