CamNews

ព័ត៌មានជាតិ 

ការផាកពិន័យ របស់នគរបាលចរាច ដោយមិនចេញ បង្កាន់ដៃជាអំពើ ពុករលួយ

ភ្នំពេញៈ ឆ្លើយតបទៅនឹង សំនួររបស់ប្រជាពលរដ្ឋ អង្គភាពប្រឆំាង អំពើពុករលួយ បានបញ្ជាក់
នៅ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣ នេះថា ការផានពិន័យ អ្នកបើកបរយានយន្ត ដោយពុំមានបង្គាន់
ដៃបង់ប្រាក់ជា អំពើពុលរលួយ ។

យោងតាមសេចក្តីជូនដំណឹង របស់អង្គភាពប្រឆំាងអំពើ ពុករលួយដែលមជ្ឈមណ្ឌល ព័ត៌មានដើម
អម្ពិល ទទួលបាន នៅ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ នេះ មានខ្លឹមសារថា “ថ្មីៗនេះ អង្គភាពប្រឆំាង
អំពើ ពុករលួយ បានទទួលសំនួរពី ប្រជាពលរដ្ឋដែលមាន ចម្ងល់ថា មន្ត្រីនគរបាលចរាចរណ៍ រាជ
ធានីភ្នំពេញ បានផាកពិន័យអ្នក បើបរយានជំនិះ ដែល គ្មានប័ណ្ណបើកបរ ដោយមិនបានចេញបង្កាន់
ដៃ បង់ប្រាក់ពិន័យឲ្យអ្នក បើកបរនោះទេ ។

តើប្រកានេះជាអំពើពុករលួយ ដែរឬទេ ? អ.ប.ព. សូមឆ្លើយជម្រាបជូន ដល់ប្រជាជនជាទីគោរព
របស់យើងវិញថា អំពើនេះជាអំពើពុក រលួយដែលច្បាប់ ហាមឃាត់ ” ។

ក្នុងសេចក្តីជូនដំណឹងបានបន្តទៀតថា ករណីខាងលើ អង្គភាពប្រឆំាង អំពើពុករលួយ ស្នើសុំឲ្យ
នគរបាលទាំងអស់ ដែលផាកពិន័យអ្នកល្មើសច្បាប់ ចរាចរណ៍ ត្រូវចេញបង្កាន់ដៃបង់ប្រាក់ ពិន័យ
ឲ្យបានត្រឹមត្រូវតាម លិខិតបទដ្ឋាន ដែលបានកំណត់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ