CamNews

តារា 

ចៅជំនាន់ទី៦៣របស់ Zhūge Liang ពីមួយថ្ងៃទៅ​មួយថ្ងៃ​កាន់តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី

Zhūge Qi Zi កើតឆ្នាំ១៩៨៣ ដែលត្រូវបានគេដឹងក្នុងនាមជាចៅជំនាន់ទី៦៣របស់ Zhūge
Liang កាន់តែមានកេរ្តិ៍ឈ្មោះល្បីពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីក្លាយទៅជាអ្នកបង្ហាញម៉ូត
ហើយត្រូវបានយុវជន យុវនារីចិនស្រឡាញ់ និងគាំទ្រយ៉ាងខ្លាំង។

មានសាច់ឈាមជាជប៉ុនកាត់ចិន ជាមួយនិងសោភ័ណ្ឌ និងសមត្ថភាពរបស់ខ្លួនZhūge
Qi Zi បានត្រឡប់មកចិនវិញ ក្រោយពីរស់នៅកាណាដាជាមួយគ្រួសារ ដើម្បីបន្តការងារ
របស់ខ្លួន។

Zhūge Qi Zi បានទទួលស្គាល់ថាភាពល្បីរបស់ខ្លួនគឺដោយមានការរួមវិភាគទានពីប្រភពជា
"ចៅជំនាន់ទី៦៣របស់ Zhūge Liang"។

ស្រស់ស្អាត និងគួរឲ្យស្រឡាញ់ ប៉ុន្តែគាត់ក៏មិនអាចជៀសវាងបាន មតិសង្ស័យពីការវះកាត់
កែសម្ផស្ស មានអ្នកសួរផ្ទាល់ថានាងបានវះកាត់ចង្កាមែនទេ។ Zhūge Qi Zi ក៏បានឆ្លើយវិញ
ភ្លាម"ប្រហែលជា ខ្ញុំមានចង្កាស្រួច ដូច្នេះគេគិតថាខ្ញុំបានទៅធ្វើចង្កា។ប៉ុន្តែខ្ញុំអាចអះអាងថា
ខ្ញុំមិនដែលទៅកែសម្ផស្សឡើយ។
គាត់ក៏បានបន្ថែមថា គាត់មិនប្រឆាំងនឹងការកែសម្ផស្សនោះទេ ប៉ុន្តែចំពោះខ្លួន គាត់មិនចង់
វះកាត់កែសម្ផស្សឡើយ ពីព្រោះវានឹងបំផ្លាញទឹកមុខ ឬទ្រង់ទ្រាយមុខដោយឡែករបស់ខ្លួន។
ដោយសារសោភ័ណ្ឌពីធម្មជាតិ រួមផ្សំឫពារស្លូតរាក់ទាក់របស់ខ្លួន Zhūge Qi Zi បានធ្វើឲ្យ
យុវជនយុវនារីនៅប្រទេសចិនត្រូវ "ឈ្លក់វង្វេង" ។


Zhūge Liang គឺជាតួអង្គដ៏ល្បីម្នាក់ក្នុងប្រវត្តិសាស្ត្រក៏ដូចជាក្នុងរឿងសាមកុក។ គឺល្បីរហូត
ដល់មានហ្គេមជាច្រើនអំពីរឿងនេះ ក្នុងនោះគឺរឿងសាមកុកដែលជាប្រភេទWeb Cambodia
Online លំដាប់ថ្នាក់ពិភពលោក។ ដើម្បីលេងនូវប្រភេទ Web Cambodia Online នេះអ្នកគ្រាន់
តែ ចូលទៅកាន់គេហទំព័រ http://samkok.vtc.com.khបាន។កាន់តែពិសេសទៅទៀត ការ
ដែលចូលរួមកំសាន្តជាមួយ សាមកុក Web Cambodia គឺមិនចាំបាច់តំឡើងកម្មវិធីនៅកុំព្យូទ័រ
ទេ គ្រាន់តែ Click and Play៕

ប្រភព៖ zing, samkok
ដោយ៖ មិនា

Tags: