CamNews

កំសាន្ត 

តារាស្រីម្នាក់នេះ មិនដឹងជានិយាយអ្វីប្រាប់អ្នកកាសែតខ្លះទេ អំពីលោក Boy Pakorn

កញ្ញា Pim Pimprapa និយាយអំពីតារារៀមច្បងរបស់នាង គឺតារាប្រុស Boy Pakorn នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកកាសែត ។

តារាស្រីរូបនេះ បាននិយាយថា នាងចុចតាមដានលោក Boy Pakorn នៅលើបណ្ដាញ Instagram ជាយូរណាស់មកហើយ ។ មិនតែប៉ុណ្ណោះ នាងក៏បានចុចតាមដាន តារាប្រុសរៀមច្បងដទៃទៀត នៅលើបណ្ដាញសង្គមមួយនេះផងដែរ ។



នាងនិយាយថា៖” នាងពិតជាសប្បាយចិត្ដខ្លាំងណាស់ ដែលតារារៀមច្បងរូបនេះ ចុចតាមដាននាង នៅលើបណ្ដាញ Instagram វិញ ។ Pim Pimprapa បន្ថែមថា ពេលខ្លះ នាងបានជួបលោក Boy Pakorn នៅព្រឹត្ដិការណ៍ផ្សេងៗ ។ ប៉ុន្ដែនាងពុំស្គាល់តារាប្រុសរូបនេះ ជាលក្ខណៈផ្ទាល់ខ្លួននោះទេ ។



អ្នកកាសែតបានសួរនាងថា តើនាង នឹងគិតយ៉ាងណាដែរ ប្រសិនបើតារាប្រុសរូបនេះ តាមសុំស្នេហ៍នាង ។ នាងបានឆ្លើយថា លោកពុំបានចែចង់សុំស្នេហ៍នាងអ្វីនោះទេ ។ ពួកគេទាំងពីរ មិនទាំងនិយាយរកគ្នាផង ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate