CamNews

កំសាន្ត 

ខ្សែភាពយន្ដថៃពីររឿងនេះ នៅតែទទួលចំណាត់ថ្នាក់ខ្ពស់ មិនធ្លាក់សោះ

ខ្សែភាពយន្ដរឿង “Roy Leh Marnya” និងរឿង “Fah Mee Tawan” នៅតែទទួលបានចំណាត់ថ្នាក់ខ្ពស់ខ្លាំង នៅយប់ម៉ិញនេះ ។

កាលពីថ្ងៃទី ២៦ ខែតុលាកន្លងទៅនេះ ខ្សែភាពយន្ដភាគថៃរឿង “Roy Leh Marnya” ដែលចូលរួមសម្ដែងដោយ លោក Pope Thanawat និងកញ្ញា Bella Ranee ទទួលចំណាត់ថ្នាក់ជាប់កំណត់ត្រា ៤.២ ភាគរយ។



ទន្ទឹមនឹងគ្នានេះ ខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ Thai channel 7 រឿង  “Fah Mee Tawan” ដែលចូលរួមសម្ដែងដោយលោក Donut Phattharapon និងកញ្ញា Prapye Ramida ក៏ទទួលបានចំណាត់ថ្នាក់ពិន្ទុ ៤.២ ភាគរយ ដែរ ។



ដោយឡែក ខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31​ រឿង “Pleng Ruk Chao Phraya” ដែលចូលរួមសម្ដែងដោយលោក Ter Chantavit និងកញ្ញា Maprang Alrisa ទទួលបានពិន្ទុចំណាត់ថ្នាក់ ១.៤ ភាគរយ ។  ចំណែកឯខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ GMM 25 TV រឿង “Baan Sao Sod” ទទួលបានពិន្ទុចំណាត់ថ្នាក់ ០.១ ភាគរយ ៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate