CamNews

កំសាន្ត 

រាជនីដ៏ស្រស់ស្អាតទាំង៥រូបក្នុងពិភព billiards លើ ពិភពលោក

រាល់ការប្រកួតម្តងៗដែលមានវត្តមានរបស់ Pan Xiaoting ,Yu Ram Cha រឺ Shanelle Loraine
ដែលត្រូវបានគេចាត់ទុកថាជារាជនីដ៏ស្រស់ស្អាតនិងមានទេពកោសល្យបំផុតនៅក្នុងពិភព
billiards នោះ ជានិច្ចជាកាលតែងតែទទួលបានការទាក់ទាញចូលរួមទស្សនាពីអ្នកស្នេហា
វិស័យកីឡាស្នូឃ័រក៏ដូចជាមហាជនទូទៅយ៉ាងច្រើនកុះករ ។

១.នាង Pan Xiaoting



Pan Xiaoting កើតនៅឆ្នាំ ១៩៨២ នៅខេត្ត Shandong ប្រទេសចិន ។ នាងបានប្រឡូកជា
មួយវិស័យកីឡា billiards នេះនៅក្នុងឆ្នាំ ១៩៩៨ ក្រោមការបង្ហាត់បង្រៀនរបស់ឪពុក ដែល
ជាអតីតកីឡាករស្នូឃ័រដ៏ល្បីឈ្មោះមួយរូប ។ នៅឆ្នាំ ២០១០ Pan Xiaoting ទទួលបាន
មេដាយមាសនៅក្នុងការប្រកួតពានរង្វាន់ ASIAD លើកទី ១៦ ។ ក្រៅពីនោះនាងក៏ធ្លាប់ទទួល
បានពានរង្វាន់ជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ ។ ដោយទេពកោសល្យដ៏អស្ចារ្យរបស់
ខ្លួន Pan Xiaoting ត្រូវបានគេចាត់ទុកថាជា"រាជនី billiards របស់ប្រទេសចិន" ទៀតផង ។





២.នាង Yu Ram Cha


Yu Ram Cha កើតនៅឆ្នាំ ១៩៨៧ ជាកីឡាការនីស្នូឃ័រ ដ៏ស្រស់ស្អាតរបស់ប្រទេសកូរ៉េខាង
ត្បូង ធ្លាប់ទទួលបានជ័យលាភីនៅក្នុងការប្រកួតពានរង្វាន់ស្នូឃ័រអឺរ៉ុបដែលប្រារព្ធធ្វើឡើង
នៅក្នុងទីក្រុងហូជីមីញ ប្រទេសវៀតណាមកាលពីឆ្នាំ ២០០៩ ។ បច្ចុប្បន្ននាងឈរលំដាប់
ទី ៩ក្នុងបញ្ជីរឈ្មោះកីឡាការនីស្នូឃ័រដ៏ឆ្នើមរបស់ពិភពលោកផងដែរ ។
៣.នាង Shanelle Loraine


Shanelle Loraine កើតនៅឆ្នាំ ១៨៩៣ នៅកោះ Guam នាងជាកូនកាត់ ជប៉ុនកាត់ហ្វ៊ីលីពីន ។
នាងបានចូលប្រឡូកក្នុងវិស័យកីឡា billiards & snooker ក្នុងឆ្នាំ ២០០០ ខណៈពេលដែល
នាងទៅរៀននៅសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិច ។ បច្ចុប្បន្ននាងមាន
សញ្ជាតិពីរផងដែរគឺ អាមេរិច និងហ្វ៊ីលីពីន ។
៤.នាង Anastasia Luppova


Anastasia Luppova កើតនៅឆ្នាំ ១៩៨៥ នាងធ្លាប់បានទទួលជ័យលាភីនៅក្នុងការប្រកួតពាន
រង្វាន់ស្នូឃ័ររបស់អឺរ៉ុប និងពិភពលោកក្នុងឆ្នាំ ២០០៩ ។ នាងត្រូវបានចាត់ទុកជារាជនី
billiards ដ៏ស្រស់ស្អាតរបស់រុស្ស៊ី ផងដែរ ។
៥.នាង Ga Young Kim


Ga Young Kim កើតនៅឆ្នាំ ១៩៨៣ ។ នាងបានចូលរួមប្រកួតនៅក្នុងកីឡា billiards ជាលើក
ដំបូងក្នុងឆ្នាំ ២០០៣ ។ នាងជាជនជាតិកូរ៉េខាងត្បូង និងមានឈ្មោះឈរលំដាប់លេខបី នៅ
ក្នុងបញ្ជីរឈ្មោះកីឡា billiards របស់ពិភពលោកផងដែរ ៕
(ពី ngoisao)
យ៉ាវីន

Tags: