CamNews

តារា 

និស្សិតវិទ្យាស្ថាន​វ៉ាន់​ដា​​ចូល​ប្រ



រាជធានីភ្នំពេញ ៖ ​កញ្ញា​ស៊ុន​ ស្រីម៉ុច នៅ​ដើម​ឆ្នាំ​​២០១០ បាន​ចូល​ប្រឡូកក្នុង​​វិស័យ​សិល្បៈ​​បង្ហាញ​ម៉ូដ​ ព្រមទាំង​កាយវិការ​ខារ៉ាអូខេ​ និង​ភាពយន្ត​។ លើសពីនេះ​​នាង​ជានិស្សិត​ផ្នែក​​ធនាគារ​នៅ​វិទ្យា​ស្ថាន​​វ៉ាន់​ដា​គណនេយ្យ​ ផង​ដែរ។ កញ្ញា​ស៊ុន ស្រីម៉ុច មាន​ទេព​កោសល្យ​​សម្តែង​ល្អ ព្រោះ​​នាង​ធ្លាប់​​​ហាត់​រៀន​បង្ហាញ​ម៉ូដ​ និង​ចូល​រួម​បង្ហាញ​ម៉ូដ​ជាមួយ​ក្រុម​ក្នុង​កម្ម​វិធី​​ធំតូច​​ជា​ច្រើន​។ ក្រៅពីនេះ​នាង​បាន​​ចូលរួម​សម្តែង​​កាយ​វិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ក្នុង ​ស្រុក​និង​ក្រៅ​ប្រទេស​មួយ​ចំនួន ។​
កញ្ញា​ស៊ុន​ ស្រីម៉ុច ក្នុង​​វ័យ​១៩ឆ្នាំ កំពុង​តែ​លេច​មុខ​នៅ​ក្នុង​ខ្សែរឿង​�ឆ្អែត​ចិត្ត�​ របស់​ផលិតកម្ម​មហា​ហង្ស​ ដែល​កំពុង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ១១​ ដោយ​​​សម្តែង​​ជាតួកាច​ឆ្នាស​ ។ នាងនិយាយ​ថា​ ក្រោយ​ពីរឿង​​�ឆ្អែត​ចិត្ត​�​ ចាក់​ផ្សាយ​ចប់​​នាង​ជឿថានឹង​មានការ​គាំទ្រ​​​ច្រើន​​មិន​ខាន​។ សំរាប់​រឿង​ក្រោយៗ​ទៀត​​នាង​នឹង​ខិតខំ​ប្រឹង​ប្រែង​សម្តែង​ឱ្យ​កាន់​តែ​ល្អ​ ថែម​ទៀត​ដើម្បី​ល្បី​ឈ្មោះ​នាពេល​អនាគត​។

កញ្ញា​ស៊ុន ស្រីម៉ុច មាន​បំណង​​ចង់​ក្លាយ​ជា​តារា​ភាពយន្ត​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​និង​ចង់​ ធ្វើ​ការងារ​ធនាគារ​ផង​ ចង់​បើក​ហាង​​កែសម្ផស្ស​​ផង។ ​សព្វ​ថ្ងៃ​​នាង​កំពុង​ខិតខំ​ប្រឹង​ប្រែង​សិក្សា​ផ្នែក​ធនា​គារ​ផង​ រៀន​​​ផ្នែក​ធ្វើ​សក់​ ផាត់មុខ​កែ​សម្ផស្ស​​នៅ​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កែ​សម្ផស្ស​គង់​ សុជាតិផង ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​​ឆ្លៀត​ពេល​វេលា​ដ៏​មមាញឹក​ទៅបង្ហាញ​ម៉ូដ ​សម្តែងកាយ​វិការ​ខារ៉ាអូខេ​ និងភាព​យន្ត​ផង​។
កញ្ញា​​ស្រស់​​ស្អាតរូប​ នេះ​មាន​​ស្រុក​កំណើត​នៅរាជធានីភ្នំពេញ​​ ​ឪពុក​​ឈ្មោះ​ស៊ុន ឡងឌី ជា​មន្ត្រី​កងរាជអាវុធហត្ថ​​ និង​ម្តាយ​ឈ្មោះ​លុយ សុផានី ជាអ្នក​លក់​ដូរ ។ នាង​ជាកូន​ស្រី​ពៅ​​នៅ​ក្នុង​ចំណោម​បងប្អូន​ស្រី៣​នាក់ ។ សព្វ​ថ្ងៃ​នាង​រស់​នៅ​ជាមួយ​ឪពុក​ម្តាយ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ៕

http://kohsantepheapdaily.com.kh/art...17-201755.html

Tags: