CamNews

ព័ត៌មានជាតិ 

ម៉ូតូ៣គ្រឿងបុកគ្នា នៅស្ពានភ្លោះ កោះពេជ្ររបួសធ្ងន់ ស្រាល៣នាក់

ភ្នំពេញ៖ មនុស្ស៣នាក់ ត្រូវរងរបួសធ្ងន់ស្រាល ក្នុងខណៈដែលពួកគេ ជិះម៉ូតូ៣គ្រឿង បុកគ្នា
នៅចំណុចគល់ ស្ពានភ្លោះកោះពេជ្រ ជិតកាស៊ីណូណាហ្គា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ
មន កាលពីវេលាម៉ោង ២នឹង២០ នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់
ជិះម៉ូតូ មួយគ្រឿង ម៉ាក ណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-7044 ធ្វើដំណើរតាម
បណ្តោយ ផ្លូវមុខសួនច្បារ សម្តេចហ៊ុន សែន ដោយបានជិះ ក្នុងល្បឿនយ៉ាងលឿន រហូតដល់
ចំណុច កែងផ្លូវសបិទ ជាប់គល់ស្ពានផ្លូវភ្លោះកោះពេជ្រ ក៏ជ្រុលទៅបុកម៉ូតូ ម៉ាកសេ១២៥ មួយ
គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-4159 នឹងមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ
1BE-5481 បណ្តាលឲ្យម៉ូតូទាំង៣គ្រឿងដួលរេពេញផ្លូវ និងម្ចាស់ម៉ូតូទាំងបីគ្រឿងដែលមនុស្ស
ចំនួន៣នាក់ ត្រូវរងរបួសធ្ងន់ស្រាល ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។

នគរបាលចរាចរខណ្ឌចំការមន ដែលចុះទៅវាស់វែងដល់កន្លែង កើតហេតុ បានបញ្ជាក់ថា គ្រោះ
ថ្នាក់ខាងលើនេះ បង្កឡើងដោយសារតែ បុរសជាម្ចាស់ម៉ូតូ ណៃហត បានបើកបរក្នុងល្បឿន
លឿន បញ្ច្រាសផ្លូវឯកទិស ទើបបង្កឲ្យ គ្រោះថ្នាក់ ដល់អ្នកដ៏ទៃ និងខ្លួនឯងបែបនេះ។ ចំណែក
ឯម៉ូតូទាំង ៣គ្រឿង ក្រោយកើតហេតុ ត្រូវវាស់វែងអូសយក មករក្សាទុកនៅអធិការខណ្ឌចំការ
មន រង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ