(ចិន)៖ ម្តាយតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ គឺនាង Qu Wanting កំពុងប្រឈមនឹងការកាត់ទោស ប្រហារជីវិត បន្ទាប់ពីអ្នកស្រី Zhang Mingjie ជាប់ពាក់ព័ន្ធនឹងរឿងពុករលួយ ស៊ីដាច់លុយរាប់រយលានដុល្លារ ពីក្រុមហ៊ុនអចលនទ្រព្យមួយ ពេលធ្វើជាអភិបាលរងស្រុក នៅ Harbin ។
អ្នកស្រី Zhang ត្រូវបានគេចោទថា លួចបន្លំប្រាក់ក្រុមហ៊ុនចំនួន ៣៥០ លានយន់ ប្រហែលនឹង ៧១,០០៦,១៤១ ដុល្លារ កំឡុងពេលខ្លួនមានអំណាច ជាអភិបាលរងស្រុក ប៉ុន្តែម្តាយតារាចម្រៀង ស្រី Qu Wanting បដិសេធរាល់ការចោទប្រកាន់ ដរាបណាតុលាការមិនទាន់រកឃើញ ពិរុទ្ធភាពនៅឡើយ។
Qu Wanting ធ្លាប់បង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងស្រលាញ់ម្តាយណាស់ ហើយពិតជាខូចចិត្តខ្លាំងដែរ ពេលនេះនាងមានអារម្មណ៍ស្ត្រេស ចង់តែស្រែកយំសឹងរាល់ថ្ងៃទៅហើយ ព្រោះតែបារម្ភពីម្តាយដែលប្រឈម នឹងការកាត់ទោសប្រហារជីវិត ប្រសិនបើពិតដូចការចោទប្រកាន់ មែននោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង