CamNews

កំសាន្ត 

កញ្ញា ដេននី ក្វាន់ ពាក់មាសពេញខ្លួន ជាមួយឈុតប្រពៃណីខ្មែរ កាន់តែស្រស់ស្អាត

តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពគឺកញ្ញា ដេននី ក្វាន់ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងពីបណ្តាអ្នកគាំទ្រ ទោះបីជាបច្ចុប្បន្ននេះនាង បានសម្រាកមួយរយៈពីសិល្បៈយ៉ាងណាក្តី។



បើងាកមកមើលពីជីវភាព តារារូបស្រីរូបនេះវិញ គឺគេសង្កេតឃើញថា កញ្ញា ដេននី ក្វាន់ កំពុងតែរស់នៅជាមួយភាពស៊ីវីល័យ ប្រើរបស់ប្រេនៗម៉ាកល្បី។



ជាក់ស្តែង តារាស្រីរូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ដល់នាងគ្រប់គ្នា ក្រោយឃើញការតែងខ្លួនរបស់នាង យ៉ាងសមសួននៅក្នុងឈុតប្រពៃណីខ្មែរ ទៅវត្តយ៉ាងស្រស់ស្អាត។



អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ នាងបានបង្ហាញនូវឈុតគ្រឿងអលង្ការមាសយ៉ាងធំៗ ពាក់ពេញមួយតួខ្លួន អមជាមួយនឹងឈុតប្រពៃណីពណ៌បៃតងនេះ ដែលធ្វើឲ្យនាងលេចធ្លោកាន់តែខ្លាំងឡើង ធ្វើឲ្យអ្នកគាំទ្រសរសើរដល់នាងជាមួយនឹងការរស់នៅជីវភាពបែបស៊ីវិល័យនេះ  ៕







អត្ថបទ៖ ចំរើន