ពីងពីង(Bing Bing) មិនត្រឹមតែមានឈ្មោះល្បីនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំង
មានឈ្មោះល្បីនៅបណ្តាប្រទេសមួយចំនួននៅលើពិភពលោកផងដែរ តាមរយៈសំរស់ដ៏
ស្រស់ស្អាតរ រួមផ្សំជាមួយទេពកោសល្យខាងសិល្បៈរបស់នាង ។
ពីងពីង កើតនៅក្នុងឆ្នាំ ១៩៨១ នៅក្រុង Quingdao ខេត្ត Shandong ប្រទេសចិន ។ នាង
បានថតខ្សែភាពយន្តជាលើកដំបូងនៅឆ្នាំ ១៩៩៦ ពេលដែលនាងមានអាយុបាន ១៥ឆ្នាំ ។
ខ្សែភាពយន្តដំបូងរបស់នាងទទួលបានការទាក់ទាញយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន
ដែលកាលនោះនាងដើរតួជាស្រីបំរើម្នាក់នៅក្នុងរឿង My Fair Princess ។
បន្ទាប់ពីភាពជោគជ័យលើខ្សែភាពយន្តនេះ នាងទទួលបានការអញ្ជើញជាច្រើនពីសំណាក់
ម្ចាស់ផលិតកម្មទាំងឡាយអោយទៅថតភាពយន្តអោយពួកគេ ។ ក្រោយមកិត្តិនាមរបស់
នាងកាន់តែមានភភាពល្បីល្បាញបន្ទាប់ពីនាងបានថតក្នុងខ្សែភាពយន្តមួយចំនួនដូចជា
Love At First Sight, Reunion, The Lion Roars ជាពិសេសគឺ Cell Phone ។ បន្ទាប់មកនាង
ពីង ពីង ក៏ទទួលជ័យលាភីជាតារាស្រីមានស្នាដៃល្អឥតខ្ចោះនៅក្នុងកម្មវិធី Hundred
Flowers Film Festival កាលពីឆ្នាំ ២០០៤ ។
ពីងពីង ក៏បានដើរជាតួជាច្រើនទៀតផងដែរនៅក្នុងខ្សែភាពយន្តភាគបញ្ចាំងងតាមកញ្ចក់
ទូរទស្សន៍ ។ រហូតមកដល់បច្ចុប្បន្ននេះមានខ្សែភាពយន្តមិនតិចទេដែល ពីងពីងបានចូល
រួម ដែលអ្វីទាំងអស់នេះហើយបានធ្វើអោយនាងមានកេរ្តិ៍ឈ្មោះកាន់តែល្បី ។ មិនតែ
ប៉ុណ្ណោះរូបភាពរបស់ ពីងពីង ក៏ត្រូវបានចុះផ្សាយជាញឹកញាប់នៅលើទំព័រទស្សនាវដ្តី
ទាំងឡាយ ក៏ដូចជាលើគេហទំព័រ ។
ស្របពេលជាមួយគ្នានេះដែរដោយសារភាពល្បីល្បាញរបស់ខ្លួន បានធ្វើអោយ ពីងពីង ត្រូវ
ប្រឈមមុខនឹងពាក្យចរចាមអារាមជាច្រើនពីមជ្ឈដ្ឋានជុំវិញ អំពីរូបសម្ផស្សរបស់នាង ថា
នាងបានធ្វើការកែសម្ផស្ស ។ បន្ទាប់ពីបានលឺពាក្យទាំងនេះនាងបានធ្វើការបដិសេធចោល
រួចបញ្ជាក់ថានាងមិនបានធ្វើការវះកាត់កែរសម្ផស្សអ្វីនោះទេ គឺស្អាតពីធម្មជាតិ ។
ខាងក្រោមនេះជារូបភាពមួយចំនួនរបស់ ពីងពីងតាំងពីតូចរហូតមកដល់បច្ចុប្បន្ន ៖
(ពី 2sao)
យ៉ាវីន