CamNews

កំសាន្ត 

មកស្គាល់តារាស្រីថៃ ដែលដើរតួកាច នៅក្នុងខ្សែភាពយន្ដភាគឆ្នាំ ២០២១

តួកាច ធ្វើឱ្យអ្នកទស្សនា ខ្នាញ់ ឬខឹងសម្បារ ពេលធ្វើបាបតួស្លូត តែភាពកាចនេះ មិនមែនជាការពិតឡើយ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ។ តួអង្គបែបនេះ ក៏ជាផ្នែកដ៏សំខាន់ ដែលធ្វើឱ្យសាច់រឿង កាន់តែល្អមើលផង ដែរ ។ ខាងក្រោមនេះ គឺជាតារាស្រីថៃ ដែលសម្ដែងជាតួកាច នៅក្នុងខ្សែភាពយន្ដភាគ ឆ្នាំ​២០២១ ៖

កញ្ញា Preaw Tussaneeya



យោងតាមប្រភពមួយ កញ្ញា Preaw Tussaneeya នឹងសម្ដែងជាតួកាច នៅក្នុងខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ Thai channel 7 រឿង “Buang Wimala” ជាមួយនឹងលោក Mik Thongraya និងលោក Pupe Kessarin ។  

កញ្ញា Pim Pimprapa



តារាស្រីប្រកបដោយទេពកោសល្យសម្ដែង Pim Pimprapa  បានចាកចេញពីស្ថានីយ៍ទូរទស្សន៍ Thai channel 7 នៅចុងឆ្នាំ ២០២០ ។ បច្ចុប្បន្ន នាងមិនជាប់កុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍មួយណានោះទេ ។ នាងនឹងសម្ដែងជាតួកាច នៅក្នុងខ្សែភាពយន្ដថតឡើងវិញរបស់ស្ថានីយ៍ទូរទស្សន៍ We TV រឿង Mia Luang” “Mia Luang” ជាមួយនឹងលោក New Wongsakorn និងលោក Tak Bongkod ។

កញ្ញា Cheer Thikumporn



បើតាមការរាយការណ៍ កញ្ញា Cheer Thikumporn នឹងសម្ដែងជាតួកាចលើកដំបូង នៅក្នុងខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Leh Luang” ។ លោក Jes Jespipat និងកញ្ញា Pooklook Fonthip នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគថ្មីនេះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate