បាត់ដំបង ៖ ថៅកែកាហ្វេស៊ីតធី ៧៧ ឈ្មោះ ហុយ ហេង អាយុ ៣៦ឆ្នាំ រស់នៅ ភូមិរតនៈ
សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ដ បាត់ដំបង កាលពីវេលាម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី៣១
ខែឧសភា ឆ្នាំ ២០១៣ នេះ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានសន្ដិ សុខផ្ទៃក្នុង របស់ក្រ
សួងមហាផ្ទៃ និងកម្លាំង នគរបាលខេត្ដបាត់ដំបង ចាប់ខ្លួនក្រោយពី ជននេះ និងបក្ខពួក បង្ក
ការផ្ទុះអាវុធបាញ់ ១២គ្រាប់ បណ្ដាលឱ្យបែកកញ្ចប់ និងធ្លុះ ជញ្ជាំងភោជនីយដ្ឋានមួយ នៅ
ជាប់របងគ្នា ដែលមានទីតាំង ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ។
មន្ដ្រីនគរបាល ខេត្ដបាត់ដំបងបានឱ្យដឹង ថា ការឃាត់ខ្លួនថៅកែហាងកាហ្វេស៊ីតធី ៧៧ ខាង
លើនេះ បានធ្វើឡើងបន្ទាប់ពីជន បង្កមិនបានទៅបង្ហាញខ្លួននៅចំពោះមុខ តុលាការ ចំនួន ២
លើក ក្រោយពីតុលាការ ចេញដីកាឱ្យចូលបំភ្លឺ ជុំវិញការផ្ទុះអាវុធ ដែលប្រព្រឹត្ដទៅកាលពី
រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅក្នុងហាងរបស់ ខ្លួន។ មន្ដ្រីនគរបាលបានបន្ដទៀតថា
ក្រោយ ពីមិនបានចូលទៅបង្ហាញខ្លួន និងបំភ្លឺនៅ ចំពោះមុខតុលាការ ជុំវិញករណីនេះ តុលាការ
បានចេញដីកា បញ្ជាឱ្យតាមចាប់ខ្លួន រហូតដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៣ ទើបកម្លាំង
នគរបាលសន្ដិសុខផ្ទៃ ក្នុងរបស់ក្រសួងមហាផ្ទៃ និងកម្លាំងនគរ បាលខេត្ដ ឈានទៅដល់ការ
ឃាត់ខ្លួនតែ ម្ដង ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៣ ជនបង្ក ហុយ ហេង រួមជាមួយបក្ខពួក
បានបាញ់តម្រង់បង្អួច ភោជនីយដ្ឋានមួយនៅជាប់របងគ្នាដើម្បី ប៉ុនប៉ងធ្វើឃាត ម្ចាស់ភោជនីយ
ដ្ឋានឈ្មោះ ជ្រិន ជំនោ ខណៈដែលពួកគេកំពុងផឹកស៊ី ហើយមានអាការៈស្រវឹងផងនោះ។ក្រោយ បង្កហេតុតាមរយៈការបាញ់បោះអស់មួយ បង់រួចមក ភាគីជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ទៅ
សមត្ថកិច្ច និងស្ថាប័នតុលាការ ដើម្បីចង់ឱ្យជនបង្កសងការខូចខាត ដែលខ្លួន បានប្រព្រឹត្ដ និង
ទទួលទោសតាមផ្លូវច្បាប់។ ប៉ុន្ដែ ចាប់ពីពេលថ្ងៃបង្កហេតុមកនោះជន បង្ករូបនេះ មិនបានចូលខ្លួន
តាមការកោះ ហៅរបស់មន្ដ្រីតុលាការនោះឡើយ ក្នុង គោលបំណងគេចវេស និងមិនទទួលខុស
ត្រូវចំពោះទង្វើរបស់ខ្លួន ហេតុដូច្នេះហើយទើប តុលាការចេញដីកាតាមចាប់ខ្លួន យកទៅ ផ្ដន្ទា
ទោសតាមផ្លូវច្បាប់ ។ បច្ចុប្បន្នជនបង្ករូបនេះ ស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ច ដើម្បីមាន
ចំណាត់ការបន្ដទៀត ។
គួររំលឹកថា ចំពោះជនបាញ់បោះសេរី ដែលធ្វើឱ្យមានការភ័យខ្លាច ដល់ប្រជាពល រដ្ឋមូលដ្ឋាន
ជាពិសេសភ្ញៀវទេសចរដែល មកកំសាន្ដនៅកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ
មន្ដ្រីនៃកម្ពុជាធ្លាប់បាន ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ តាមចាប់ខ្លួន ជនទាំងនេះ យកទៅផ្ដន្ទាទោស
តាមផ្លូវ ច្បាប់ បើទោះបីស្ថិតក្នុងឋានៈតួនាទី និង មានបុណ្យស័ក្ដិទ្រព្យសម្បត្ដិយ៉ាងណាក៏ដោយ។
ក្រោយបទបញ្ជាដ៏មានឥទ្ធិពល របស់សម្ដេចនាយករដ្ឋមន្ដ្រីនេះ ជនបង្កការ បាញ់បោះជាច្រើន
នាក់ ត្រូវបានចាប់ខ្លួនជា បន្ដបន្ទាប់ បញ្ជូនទៅកាន់ស្ថាប័នតុលាការ ក្រោយពេលដែលពួកគេ
បានប្រព្រឹត្ដ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល