កាលពីពេលថ្មីៗនេះដែរ មានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ទៅលើរូបសម្រស់ ក៏ដូចជាការតែងខ្លួនរបស់ភរិយាឯកឧត្តមអភិបាលខេត្តសៀមរាប គឺលោកជំទាវ ទាង អេង ទៀ សីហាដែលមានរូបសម្រស់ស្រស់ស្អាត គួរឲ្យសរសើរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះគឺ លោកជំទាវជួយលើកស្ទួយនូវផលិតផលខ្មែរ ដោយក្នុងនោះលោកជំទាវបានជ្រើសរើសប្រើប្រាស់នូវកាបូប ដែលមានគ្រប់ស្ទាយ៍ គ្រប់ម៉ូតទាំងអស់គួរឲ្យចាប់អារម្មណ៍ ដែលជារបស់ខ្មែរ ជាស្នាដៃកូនខ្មែរ។
តាមរយៈរូបភាពជាច្រើន យើងឃើញថា លោកជំទាវ បានជ្រើសរើសកាបូបបែបនេះ ច្រើនជាងកាបូបស្បែកម៉ាកល្បីៗក្រៅប្រទេស ដែលគេពេញនិយម។ ជាមួយគ្នានេះដែរ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បានកោតសរសើរដល់លោកជំទាវគ្រប់គ្នា ដែលគាំទ្រនូវផលិតផលខ្មែរ ប្រើប្រាស់កាបូបកំប្លោកបែបនេះ មិនថាចូលរួមកម្មវិធីតូច ឬធំនោះទេ៕