កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៥ បុរសជាឪពុក ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋាន ឃាត់ខ្លួន បន្ទាប់ពីប្រពន្ធជនសង្ស័យ បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ក្នុងករណីរំលោភសេពសន្ថវៈ លើកូនស្រីបង្កើតរបស់ខ្លួនឯង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះយ៉ន វឿន អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិពោធិម្រះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ បុរសជាឪពុក បានយកកូនស្រីទៅនេសាទត្រីជាមួយ និង ប្អូនរបស់នាងម្នាក់ទៀត ដែលនៅឆ្ងាយពីភូមិ គឺនៅចំណុចត្រពាំងទ្រា ក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ ។ នៅពេលមកដល់កន្លែងនេសាទ នាងនិងប្អូនរបស់នាង បានរកត្រីនៅក្នុងបឹងមួយ បន្ទាប់ពីរកបានត្រី ប្អូនរបស់នាងបានឡើងទៅលើមុន នាងនៅជាមួយឪពុក ក្នុងពេលនោះ ដោយឃើញនាងនៅតែម្នាក់ឯង ដូចនេះឪពុកក៏បានបង្ខំនាង រំលោភរហូតបានសម្រេច។
ក្រោយពីដឹងហេតុការណ៍នេះ ម្តាយក៏បានប្តឹងសមត្ថកិច្ច លុះព្រឹកឡើងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៥ សមត្ថកិច្ចបានឃាត់ខ្លួនតែម្តង និងបានកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល