CamNews

ព័ត៌មានជាតិ 

Page Facebook មួយយក រូបស្រីៗសិស្សសាលានិង តារាចម្រៀងខ្មែរមកប្រកាស លក់ខ្លួន

ភ្នំពេញ៖  ផេកហ្វេសប៊ុក (Page Facebook)មួយ ដែលមានអ្នក Like ចំនួនជិត៩ពាន់នាក់ បាន
យករូបក្មេងស្រី សិស្សសាលា និងតារាចម្រៀង ស្រីវ័យក្មេងស្រស់ៗស្អាត មកបង្ហោះលើ Page
Facebook របស់ខ្លួន និងថែមទាំងប្រកាស លក់ខ្លួនទៀតផង ។

តាមរយៈ Page Facebook មួយនេះ ត្រូវបានគេស្គាល់ឈ្មោះថា Sell Body ហើយនៅក្នុង Page
នេះ គេមើលឃើញថា មានសុទ្ធតែរូបក្មេងស្រី វ័យក្មេងស្រស់ៗស្អាត ដែលមានឯកសណ្ឋានជា
សិស្សសាលា។ មិនតែប៉ុណ្ណោះ គេក៏បានឃើញរូបរបស់តារា ចម្រៀងស្រីវ័យក្មេងរបស់ខ្មែរនៅ
ក្នុង Page មួយនេះផងដែរ ។

តែទោះជាយ៉ាងណានោះ គេមិនទាន់ដឹងថា Page Facebook ដែលមានឈ្មោះ Sell Body នេះ
ចេះតែយក រូបរបស់គេមកដាក់ ឬមួយយ៉ាងណានោះទេ ។ តែបើសិនជា Page នេះ យករូប
របស់គេមកដាក់ ហើយប្រព្រឹត្តិបែបនេះមែន គឺពិតណាស់អ្នក ដែលប្រើប្រាស់ Page មួយនេះ
និងអាចប្រឈមចំពោះមុខច្បាប់ ប្រសិនបើជាម្ចាស់រូបបានឃើញហើយដាក់ពាក្យប្តឹងនោះ ។

នេះជាអំពើមួយ ដែលខុសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រព្រឹត្តិអំពើរបែបនេះ អាច
ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសក្រុមគ្រួសារ របស់ម្ចាស់រូបផងដែរ ។ ដូច្នេះបើបងប្អូនអ្នក ប្រើប្រាស់
បណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ក៏ដូចជាម្ចាស់រូប ដែល Page Sell Body នេះយករូបទៅ
ប្រព្រឹត្តបែបនេះ បានប្រទះឃើញហើយនោះ សូមមេត្តាចាត់ការរក ដំណោះស្រាយណាមួយ
ឲ្យបានឆាប់ ដើម្បីកុំឲ្យជនឱកាសនិយម បង្ខូចកេរ្តិ៍ឈ្មោះអ្នកស្លូត ត្រង់បន្តទៅទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ