CamNews

តារា 

ការពិតចឹងតើបានជា Sam smith និងសង្សារភេទដូចគ្នា សម្រេចចិត្តបែកផ្លូវគ្នា

លោក Brandon Flynn និងលោក Sam smith គឺជាមនុស្ស ២ នាក់​ដែលមានឈ្មោះល្បីខ្លាំងដូចគ្នា នៅក្នុងចង្កោមសិល្បៈ ប៉ុន្តែខុសត្រង់ថា ម្នាក់គឺជាតារាចម្រៀង រីឯម្នាក់ទៀតគឺជាតារាសម្តែង ។ 

លោក Sam Smith គឺជាតារាចម្រៀងល្បីមួយដួង ហើយភាគច្រើននៃបទរបស់លោក សុទ្ធតែទទួលបាននូវការគាំទ្រច្រើនលើសលប់ ។ ចំនែកឯលោក Brandon Flynn វិញគឺជាតារាសម្តែងល្បីឈ្មោះម្នាក់ ហើយរឿងដែលទទួលបានការគាំទ្រខ្លាំងបំផុតនោះគឺ "Reasons Why" ដែលកក្រើកនៅលើ Netflix ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ជាការពិតណាស់ គូស្នេហ៍ភេទដូចគ្នាមួយគូនេះបានលេចធ្លាយដំណឹងថា បានចែកផ្លូវគ្នាក្រោយទាក់ទងគ្នាបើកចំហរដល់ទៅ ៩ ខែ ។ 

ប្រភពជិតដិតជាមួយគូស្នេហ៍មួយគូនេះបានប្រាប់អ្នកកាសែតថា ពួកគេទាំងពីរគឺជាតារាល្បី ដូច្នេះហើយម្នាក់ៗសុទ្ធតែមានការងារមមាញឹករៀងៗខ្លួនត្រូវទទួលខុសត្រូវ ។ 

ខណៈពេលដែលមិនទាន់ទទួលបាននូវការបំភ្លឺពីគូស្នេហ៍មួយគូនេះ យើងសង្កេតឃើញថា នៅក្នុងគណនីអុិនស្រ្តាក្រាម លោក Sam smith បានលុបរូបរបស់អ្នកទាំងពីរ កាលពីយប់ថ្ងៃអង្គារ ។ ចំនែកឯរូបដែលម្ចាស់បទ​ "Too good at goodbye" នៅរក្សាទុកនោះគឺ ជារូបថតលក្ខណៈក្រុមរវាងលោកនិងគូស្នេហ៍ ព្រមទាំងមិត្តភក្តិផ្សេងៗដូចជា Lorde, Janelle Monae និង Camila Cabello ដែលបានផុសកាលពីខែមករា ។ 

ចំនែកឯ Brandon Flynn ហាក់បីដូចជាកាត់ចិត្តមិនទាន់ដាច់ ព្រោះរូបថតនៅលើគណនីអុិនស្រ្តាក្រាមជាគូ នៅតែរក្សានៅលើគណនីអុិនស្រ្តាក្រាមដដែល ខណៈពេលដែលយប់ថ្ងៃអង្គារ Sam smith លុបរូបជាគូចោលអស់ទៅហើយ ។​ មិនត្រឹមតែប៉ុណ្ណោះ Flynn ក៏បានចែកស៊ែរសរសេរជាលក្ខណៈកំណាព្យនៅលើ Instagram story របស់ខ្លួន ។​ 

ជាការពិតណាស់ មិនថាអ្នកស្រលាញ់គ្នាខ្លាំងយ៉ាងណា ពេលខ្លះពេលវេលាពិតជាអាចផ្តាច់ទំនាក់ទំនងរបស់គូស្នេហ៍មួយគូបានយ៉ាងងាយ ប្រសិនបើអ្នកមិនព្រមប្រើប្រាស់ពេលវេលាឲ្យបានសមរម្យ ។ ដូច្នេះហើយគួរតែបែងចែកពេលវេលាឲ្យដាច់ស្រាច់ បែងចែកសម្រាប់ការងារ ស្នេហា គ្រួសារ និងមិត្តភក្តិ ៕

ប្រែស​ម្រួល ៖ គន្ធា

ប្រភព ៖​​ narcity