CamNews

តារា 

Lady Gaga ពាក់កស្រោមមុខ​ ចម្លែក

តារាស្រីកំពូលចម្លែក នាង Lady Gaga កាលពីថ្ងៃទី ១៦ធ្នូ កន្លងទៅ នៅក្រុង ញូវយ៉ក បាន
បង្កការភ្ញាក់ផ្អើលទៀតហើយ សម្រាប់ទស្សនិកជន ជាពិសេសគឺក្រុមអ្នកប្រមាញ់រូបថត។

ចាកចេញពីសណ្ឋាគារ គេឃើញ កំពូលតារាចម្រៀង Lady Gaga ​ស្ថិតក្នុងស្ថានភាពចម្លែក
ជាងសព្វមួយដង។ នាងពាក់កស្រោមមុខដ៏ចម្លែក ប្រៀបដូចកំពុងនៅក្នុងបង្អួច។ ប្រការនេះ
បានធ្វើឱ្យក្រុមមនុស្សដែលនៅក្បែរនោះ តាមមើលមិនដាក់ភ្នែក។ នេះក៏ជាទិដ្ឋភាពពិសេស
មួយសម្រាប់ក្រុមអ្នកប្រមាញ់រូបថត និងអ្នកយកព័ត៌មានផងដែរ។

នៅក្នុងពេលកំពុងចាកចេញពីសណ្ឋាគារ ស្រីស្អាតនេះក៏មិនភ្លេចឆ្លៀតពេល ចុះហត្ថលេខាជូន
អ្នកគាំទ្ររបស់ខ្លួន បើទោះជានាងបានឡើងរថយន្ដ។







ដោយ ៖ សីហា
ប្រភព ៖ DT