CamNews

កំសាន្ត 

តារាថៃលោក Kem Hussawee និងកញ្ញា Mookda Narinrak បង្ហើបពីវត្ថុដែលពួកគេចូលចិត្ដ ដល់ទស្សនិកជន

មនុស្សម្នាក់ៗតែងមានអ្វីៗ ដែលខ្លួនចូលចិត្ដ និងមិនចូលចិត្ដ មិនថាជាអាហារ ឬអ្វីផ្សេងៗនោះទេ ។ ជាក់ស្ដែងតារាប្រុសស្រី លោក Kem Hussawee និងកញ្ញា Mookda Narinrak បាននិយាយបង្ហើបឱ្យដឹងពីចំណង់ចំណូលចិត្ដរបស់ពួកគេទាំងពីរ នៅក្នុងបទសម្ភាសន៍មួយ ។



អ្នកកាសែតបានសុំឱ្យតារាប្រុស ទាយពីចំណង់ចំណូលចិត្ដអាហាររបស់តារាស្រី ។ តារាប្រុសរូបនេះ បាននិយាយថា ចំណង់ចូលចិត្ដរបស់នាង គឺអាហារសមុទ្រ ព្រោះលោកបានឃើញនាងញ៉ាំអាហារប្រភេទនេះ ជាញឹកញាប់ ។  ចំណែកតារាស្រីវិញបានឆ្លើយតបថា នាងញ៉ាំអាហារជាច្រើនប្រភេទ ប៉ុន្ដែនាងចូលចិត្ដញ៉ាំអាហារជប៉ុនជាងគេ ។



ទន្ទឹងនឹងគ្នានេះ អ្នកកាសែត បានសុំឱ្យកញ្ញា Mookda Narinrak ទាយពីគន្លឹះ ដែលលោក Kem Hussawee អនុវត្ដដើម្បីរក្សារាងកាយឱ្យមានសុខភាពល្អ ។  នាងបានឆ្លើយថា លោកអនុវត្ដការហាត់ប្រាណជារៀងរាល់ព្រឹក ។ តារាប្រុសរូបនេះ បង្ហើបឱ្យដឹងថា លោកអនុវត្ដការហាត់ប្រាណជាច្រើនប្រភេទខុសៗគ្នា ព្រមទាំងហាត់ប្រាណនៅផ្ទះផងដែរ ។



លោក Kem Hussawee បានសួរកញ្ញា Mookda Narinrak ពីចំណង់ចំណូលចិត្ដផ្នែកកីឡារបស់នាង ។ តារាស្រីរូបនេះ ឆ្លើយតបថា នាងចូលចិត្ដហែលទឹក ។ ម្យ៉ាងទៀត Mookda Narinrak បង្ហើបឱ្យដឹងថា នាងចូលចិត្ដពាក់ចិញ្ចៀន ។ សម្រាប់លោក Kem Hussawee វិញ លោកចូលចិត្ដពាក់វ៉ែនតាការពារពន្លឺថ្ងៃ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate