CamNews

ព័ត៌មានជាតិ 

ដោយសារ​តែ ស្រា ធ្វើឲ្យ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ម្នាក់ មាន​ឆ្លង​មេរោគ​អេដស៍

ភ្នំពេញ៖ ស្រាធ្វើឲ្យស្ត្រីម្នាក់មានផ្ទុករោគអេដស៍ ហេតុការណ៍កើតឡើងទៅលើស្ត្រីបម្រើការងារ ផ្សព្វផ្សាយស្រាដែលបានរួមភេទ ហើយឆ្លងពីបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានផ្ទុក មេរោគអេដស៍ រឿងរាវនេះបានកើតឡើង នៅក្នុងទីក្រុងភ្នំពេញ។

យោងទៅតាមអត្ថបទមួយ របស់អង្គការខាណា បានដកស្រង់ សម្តីស្ត្រីម្នាក់ ដែលជាអ្នកបម្រើ ការងារផ្សព្វផ្សាយ ស្រាបៀរនៅទីក្រុងភ្នំពេញ បានឲ្យដឹងថា ស្ត្រី ម្នាក់នោះ មានឈ្មោះ សេង រក្សា មានអាយុ ២៩ឆ្នាំ និងមានកូនមួយ អាយុ២ឆ្នាំ សព្វថ្ងៃនេះ រូបនាងមានផ្ទុកមេរោគអេដស៍។

ប្រភពបានដកស្រង់សម្តីពី នាង សេង រក្សា ថា “នៅថ្ងៃមួយខ្ញុំមានការសង្ស័យខ្លួនឯង ដោយសារ ខ្ញុំស្រវឹងស្រាខ្លាំង ហើយខ្ញុំបានរួមភេទជាមួយ អ្នកដែលខ្ញុំមិនបានស្គាល់ ខ្ញុំក៏បានសុំឱ្យសមាគម ជូន ខ្ញុំទៅពិនិត្យឈាមរកមេរោគអេដស៍ នៅពេលនោះខ្ញុំមាន ការភ័យខ្លាចខ្លាំងណាស់ នៅ ពេលដែរគ្រូពេទ្យ បានបញ្ជាក់លទ្ធផលរបស់ខ្ញុំ ឃើញថាខ្ញុំមានផ្ទុកមេរោគអេដស៍”។

ប្រភពដដែល ឱ្យដឹងទៀតថា ក្រោយពីដឹងថា ខ្លួនមានផ្ទុកមក នាងមិនដែលចេញទៅធ្វើការ និង ចេញក្រៅផ្ទៈនោះទេ ដោយសារមានការខ្មាសអៀន និងខ្លាចអ្នកជិតខាងមើលងាយ ព្រោះរូបគេ ធ្លាប់ជាមនុស្ស ដែរគេកោតសរសើរផងដែរ។ នាង សេង រក្សា បានបន្ថែមថា ក្រោយមកបាន សមាគម និងមិត្តភ័ក្តិ, សមាគមសាមគ្គី ស្ត្រីផ្សព្វផ្សាយស្រាបៀរនៅកម្ពុជា និងអង្គការខាណា លើកទឹកចិត្តគាំទ្រ នាងបានទៅទទួលថ្នាំ ពន្យាជីវិត និងតែងតែតាមដាន សុខភាពរបស់នាង ទើបអាចចេញទៅធ្វើការ ឡើងវិញដូចធម្មតា។ ពេលនេះគេអាចមានកម្លាំង និងសុខភាពល្អ ដូចអ្នកដទៃទៀត មិនត្រឹមតែប៉ុណ្ណោះ ពេលថ្ងៃធ្វើការផ្សព្វផ្សាយ ស្រានៅឯព្រែកលៀប ចំណែក ពេលយប់ទៅ ច្រៀងនៅបៀរហ្គាឌិន។

នៅប្រទេសកម្ពុជា អ្នកដែលមិនដឹងថា ខ្លួនឯងមានផ្ទុកមេរោគអេដស៍ បើតាមតួលេខ គឺមាន ប្រហែលមិនលើសពី ១០.០០០នាក់, ហើយអ្នកផ្ទុក មេរោគអេដស៍ទាំងអស់ មានប្រហែល ៧២.០០០នាក់, អ្នកធ្វើតេស្តដឹងថា មានមេរោគអេដស៍ប្រហែល ៦០.០០០ នាក់ និង ៥៥.០០០ នាក់ កំពុងស្ថិតក្នុងការព្យាបាល ប្រកបដោយប្រសិទ្ធភាព គឺពួកគាត់មានការព្យាបាលល្អ ហើយ ប្រហែលជា ៥.០០០ ទៅ៧.០០០នាក់ទៀត កំពុងរង់ចាំការព្យាបាល៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ