ភ្នំពេញ៖ សកម្មប្លន់កណ្តាលរាជធានីភ្នំពេញ ហាក់កំពុង ពេញនិយមខ្លាំងណាស់ ពោលកើតមានស្ទើររាល់រាត្រី ដូច្នេះប្រជាពលរដ្ឋ និងក្រុមយុវវ័យមានរបស់ទំនើបប្រើប្រាស់ ឬជិះម៉ូតូទំនើបៗពេលរាត្រី គួរមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ព្រោះអស់លោកកំពុងដាច់ដាបខ្លាំងណាស់ ទោះសមត្ថកិច្ចប្រឹងប្រែងបង្រ្កាបយ៉ាងណា ក៏មិនអស់ដែរ អីចឹងមានតែស្មារតីប្រុងប្រយ័ត្នខ្ពស់ប៉ុណ្ណោះ អាចកាត់បន្ថយហានិភ័យមួយនេះបាន។
នៅម៉ោង ១២ និង៥០នាទីយប់ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ក្រុមចោរ៦នាក់ ប្រដាប់ដោយកាំភ្លើងខ្លី បានភ្ជង់ និងវាយបុរសម្នាក់ ប្លន់យកសេ១២៥ ស៊េរីឆ្នាំ២០១៥ មួយគ្រឿងបានសម្រេចទៀតហើយ ស្ថិតនៅតាម ផ្លូវវេងស្រេង មុខវត្តនន្នមុនី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះ សុខ ពិសិដ្ឋ អាយុ ២៦ឆ្នាំ មុខរបរជាកម្មកររោងចក្រ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបាន ជិះម៉ូតូចេញមកពីផ្សារអូឬស្សី គោលបំណងត្រឡប់មកផ្ទះជួលនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ លុះជិះមកដល់មុខវត្តនន្នមុនី ជិតដល់ផ្លូវចូលទៅផ្ទះស្រាប់តែលេចមុខជនសង្ស័យ៦នាក់ បានកមដកកាំភ្លើងខ្លីភ្ជង់ ប្លង់យកម៉ូតូ តែជនរងគ្រោះមិនព្រមឲ្យ ពេលនោះក្រុមជនល្មើសខឹងយ៉ាងខ្លាំង បានវាយក្បាលនិងស្នាប់កាំភ្លើង ហើយមិនអស់ចិត្តបានបាញ់ សំដៅមកលើជនរងគ្រោះ ចំនួន៣គ្រាប់ថែមទៀត តែសំណាងល្អជនរងគ្រោះ បាន គេចទាន់រត់ចោលម៉ូតូ ហើយពួកវា យកម៉ូតូជិះគេចចេញដោយសុវត្ថិភាព ។
ក្រោយមានករណីប្លន់ប្រដាប់អាវុធនេះកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹង មានជ័យ ដើម្បីតាមស្រាវជ្រាវ ក្រុមចោរប្លន់ទាំងនោះ៕
ប្លន់ៗ! ប្លន់ទៀតហើយ! ចោរ ៦នាក់ បាញ់៣គ្រាប់ ប្លន់យកម៉ូតូ ១គ្រឿង...ភ្នំពេញ៖ សកម្មប្លន់កណ្តាលរាជធានីភ្នំពេញ ហាក់កំពុង ពេញនិយមខ្លាំងណាស់ ពោលកើតមានស្ទើររាល់រាត្រី ដូច្នេះប្រជាពលរដ្ឋ និងក្រុមយុវវ័យមានរបស់ទំនើបប្រើប្រាស់ ឬជិះម៉ូតូទំនើបៗពេលរាត្រី គួរមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ព្រោះអស់លោកកំពុងដាច់ដាបខ្លាំងណាស់ ទោះសមត្ថកិច្ចប្រឹងប្រែងបង្រ្កាបយ៉ាងណា ក៏មិនអស់ដែរ អីចឹងមានតែស្មារតីប្រុងប្រយ័ត្នខ្ពស់ប៉ុណ្ណោះ អាចកាត់បន្ថយហានិភ័យមួយនេះបាន។
Posted by Dap_News_Website on Monday, August 10, 2015
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល