CamNews

ព័ត៌មានជាតិ 

និសិ្សត សាលាពេទ្យ បើករថយន្ត បុករះម៉ូតូ និងរថយន្ត បណ្តាលឲ្យ ស្លាប់៣នាក់ របួសធ្ងន់៦នាក់(វីដេអូ)

-និស្សិតបើក រថយន្តបង្កហេតុ ជាកូនស្រីរបស់អនុប្រធាន មន្ទីរពេទ្យបង្អែកខេត្តកណ្តាល

ភ្នំពេញ៖ នាយរង ការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ត្រី ប៉ែន
ឃុន បានថ្លែងឲ្យដឹងថា ក្រោយពី សមត្ថកិច្ចរបស់លោក ធ្វើការស្រាវជ្រាវ តាមរយៈការ ចុះទៅ
ពិនិត្យ នៅមន្ទីរពេទ្យ និងយោងតាម របាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានបង្ហាញថា ករណី
គ្រោះ ថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយនិស្សិត ស្រីនៅសាកល វិទ្យាល័យ សុខាភិបាល ឆ្នាំ
ទី៦ នោះ បានបណ្តាលឲ្យ ស្លាប់ក្មេងៗ ចំនួន៣នាក់ រងរបួសធ្ងន់ចំនួន៦ នាក់ និងម៉ូតូ និងកង់រង
ការ ខូចខាតចំនួន១៣គ្រឿង។

លោក ប៉ែន ឃុន បានបន្តថា ជនរងគ្រោះ ដែលបានស្លាប់ នោះរួមមាន ក្មេងស្រីអាយុ៨ឆ្នាំ ម្នាក់
និងក្មេងប្រុសចំនួន២នាក់ ម្នាក់មាន អាយុ១២ឆ្នាំ និងម្នាក់ទៀត អាយុ៨ឆ្នាំ។ ដោយឡែក ម៉ូតូរង
ការខូចខាតធ្ងន់ ចំនួន៧គ្រឿង និងកង់ចំនួន៤គ្រឿង ត្រូវបានបញ្ជូនមករក្សាទុក នៅការិយាល័យ
ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ច និស្សិតស្រី គាម ពិសិដ្ឋ ណារីតា ដែលជាកូនស្រី អនុប្រធានមន្ទីរពេទ្យ ខេត្ត
កណ្តាល មានអាយុជាង២០ឆ្នាំ ស្នាក់នៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល
ត្រូវបាននាំខ្លួនចេញ ពីក្រសួងមហាផ្ទៃ យកទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យ ចរា
ចរណ៍ជើងគោក ដើម្បីចាត់ការ បន្តទៀត។

យ៉ាងណាក៏ដោយ លោក ប៉ែន ឃុន មិនទាន់អាច បញ្ជាក់ពីមូលហេតុ ពិតប្រាកដដែលនាំ ឲ្យ
មានគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះទេ ដោយសមត្ថកិច្ច របស់លោកចាំសួរនាំ អ្នកបើកបរ
រូបនេះ បន្តទៀត ។  គ្រោះថ្នាក់ចរាចរណ៍  បង្កឱ្យមានការ ភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍លើ
កំណាត់  ផ្លូវព្រះនរោត្ដម មុខក្រសួងមហាផ្ទៃខាង លើនេះ បានកើតឡើង នៅវេលាម៉ោង ប្រ
មាណ ៥ និង២០នាទីល្ងាច ថ្ងៃទី០១ ខែ មីនា ឆ្នាំ២០១៣ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីម្នាក់វ័យប្រហែលជា ២០ឆ្នាំម្នាក់ឈ្មោះ
  គាម ពិសិដ្ឋណារីតា ជានិស្សិត សាកលវិទ្យាល័យ វេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រសុខាភិបាល
ឆ្នាំទី៦ បានបើករថយន្ដម៉ាក បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២R-៥០០៨ ក្នុង ទិស
ដៅពីជើងទៅត្បូង អមដំណើរដោយ យុវជនវ័យក្មេងចំនួន ២នាក់ ទំនងទើប ចេញ ពីរៀន នៅ
សាលាឯកជនមួយ ស្រាប់ តែបុកអ្នកជិះម៉ូតូ និងរថយន្ដនៅតាមផ្លូវជា បន្ដបន្ទាប់។

សាក្សីបានបន្ដទៀតថា លុះមក ដល់ភ្លើងស្ដុប និងមុខ ក្រសួងមហាផ្ទៃរថយន្ដ បង្កបានបុករះម៉ូតូ
ជាច្រើនគ្រឿង បណ្ដាល ឱ្យក្មេងប្រុសម្នាក់ ជាសិស្សសាលា កំពុងជិះ ម៉ូតូជាមួយម្ដាយ ទើប
ចេញពីរៀន ស្លាប់ និង មានអ្នករងរបួសធ្ងន់ស្រាល ជិត ១០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ
ភ្លាមៗ នៅមន្ទីរ ពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ។ ដោយ ឡែកម៉ូតូ ដែលរងគ្រោះថ្នាក់ និងរថ
យន្ដ បង្ក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែល ម៉ូតូខ្លះ ស្ទើរខ្ទេចទាំងស្រុង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឱ្យដឹងទៀតថា បន្ទាប់ពីមើលឃើញបង្ក គ្រោះថ្នាក់ចរា
ចរណ៍ បុកអ្នកដំណើរតាមផ្លូវ ជាបន្ដបន្ទាប់ រហូត ដល់ស្លាប់ និងរងរបួស ធ្ងន់ស្រាលខាងលើនេះ
អ្នកបើករថយន្ដវ័យ ក្មេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយនាំ ចូលក្រសួងមហាផ្ទៃភ្លាមៗដោយ
ខ្លាចថា សាច់ញាតិជនរងគ្រោះ និងអ្នកធ្វើដំណើរ តាមផ្លូវស្វាគមន៍មួយដៃមួយជើង ។

យ៉ាងណាក៏ដោយ មិនទាន់មានការ  បញ្ជាក់ពីអត្ដសញ្ញាណ ជនរងគ្រោះដែល ស្លាប់ និងរងរបួស
នោះទេ ហើយមូល ហេតុពិតប្រាកដ ដែលនាំឱ្យក្មេងស្រីរូបនេះ បើករថយន្ដបុក គេបុកឯង នៅ
តាមផ្លូវសាធារណៈខាងលើ ក៏មិនទាន់ដឹងដែរ ប៉ុន្ដែ សាក្សីមួយចំនួន បាន អះអាងថា រូបនាងបាន
បើករថយន្ដបុក គេ តាំងពីជិតវិមានឯករាជ្យមកម្លេះ ហើយ បើករត់ រហូតមកដល់មុខក្រសួងមហា
ផ្ទៃ។

ក្រោយកើតហេតុ កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន
បានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បីដោះស្រាយបន្ដ ទៀត។

លោក ប៉ែន ឃុន បានឲ្យដឹងថា មុនពេលកើតហេតុ នារីរូបនេះ បានធ្វើដំណើរចេញពីសាលាទើប
នឹងប្រឡង ហើយចូលមកយកប្អូនប្រុស ជាកូណភ្លោះ ចំនួន ២នាក់ នៅសាលាបញ្ញាសាស្រ្ត
ហើយបង្កគ្រោះថ្នាក់ចរាចរណ៍តែម្តងទៅ។

ក្រោយកើតហេតុ ម៉ូតូ និងកង់ជិត១០គ្រឿង និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

www.dap-news.com

www.dap-news.com


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ