CamNews

តន្រ្តី តារា 

Britney Spears ចង់យាងព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រី Kate Middleton ចូលរួមទតការ ប្រគុំតន្ត្រីរបស់នាង

នៅក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗកន្លងទៅនេះ Britney Spears បានបង្ហាញយ៉ាងច្បាស់ពី
បំណងចង់យាងព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រី Kate Middleton អោយចូលរួមទត
ការប្រគុំតន្ត្រីរបស់ខ្លួនដែលនឹងប្រគុំឡើងនៅក្នុងប្រទេសអង់គ្លេសនាខែខាងមុខនេះ ។

តន្ត្រីនេះមានឈ្មោះថា Femme Fatale ដែលនឹងប្រគុំក្នុងរយៈពេលជិត ១០រាត្រីចាប់ពីថ្ងៃ
ទី ២៥ខែតុលាខាងមុខនេះតទៅ ហើយ Britney Spears សង្ឃឹមថានឹងមានវត្តមានចូលរួម
ទតពីសំណាក់ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រី Kate Middleton នៅទីនោះផងដែរ ។
Britney Spears បានបង្ហាញនូវក្តីរំភើបនិងនិយាយថា�ពិតជាអស្ចារ្យណាស់ប្រសិនជាមាន
វត្តមានចូលរួមពីសំណាក់ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រី Kate Middleton នៅក្នុងការ
ប្រគុំតន្ត្រីរបស់ខ្ញុំ ,គឺពិតជាអស្ចារ្យណាស់� ។ Britney Spears បានអោយដឹងផងដែរថា
�ព្រះអង្គម្ចាស់ William ធ្លាប់ជា Fan ដ៏សំខាន់ម្នាក់ផងដែរកាលពីសម័យកាលនៃបទចំរៀង
Baby One More Time ។

Madonna មានគំរោងនឹងឈានជើងចូលពិភពសិល្បៈវិញ

បន្ទាប់ពីមមារញឹកជាមួយកិច្ចការផ្សេងៗអស់មួយរយៈរួចមក Madonna មានបំណងចង់វិល
ត្រលប់ចូលមកក្នុងពិភពសិល្បៈវិញជាងពេលណាៗទាំងអស់ ។នៅក្នុងកម្មវិធីជប់លៀងខែ្ស
ភាពយន្ត Venice កាលពីពេលថ្មីៗកន្លងមកនេះ Madonna បានប្រកាសអោយដឹងផងដែរថា
អាល់ប៊ុមទី ១២របស់នាងនឹងចេញនៅក្នុងរដូវផ្ការីកឆ្នាំក្រោយ ។ ចំពោះអាល់ប៊ុមថ្មីចុង
ក្រោយរបស់ Madonna នាពេលកន្លងមកគឺ Hard Candy ដែលចេញលក់ក្នុងឆ្នាំ ២០០៨។

Adele បន្តលុបចោល Show ដោយមូលហេតុសុខភាព

ក្រោយពេលដែលធ្វើការលប់ចោល Show ជាច្រើននៅក្នុងប្រទេសអាមេរិកកាលពីកំឡុងខែ
មិថុនា កន្លងទៅនេះដោយសារមានជំងឺផ្នែកបំពង់សំលេង ពេលថ្មីៗនេះ Adele ក៏នៅតែបន្ត
ធ្វើការលុបចោលបន្តទៀតនូវ Show ចំនួន ២ដែល ធ្វើឡើងនៅក្នុងប្រទេសអង់គ្លេសកាលពី
ថ្ងៃទី ៤និងទី ៥កញ្ញាកន្លងទៅដោយសារមូលហេតុសុខភាព ។ ពត៌មាននេះត្រួវបានប្រកាស
នៅលើគេហទំព័ររបស់ខ្លួនដែលបាននិយាយថា�ដោយសារតែមានជំងងឺផ្តាសសាយធំនិងជំងឺ
រលាកសួតAdele បានបង្ខំចិត្តលុបចោលនូវ Show ចំនួនពីរដែលជា Show បែបទេសចរណ៍
ដំបូងនៅក្នុងប្រទេសអង់គ្លេស គឺថ្ងៃទៅ ៤កញ្ញានៅក្នុងទីក្រុង Plymouth និង ៥កញ្ញា ២០១១
នៅក្នុងទីក្រុង Bournemouth ។បច្ចុប្បន្ននេះមានអ្នកគាំទ្រ Adele ជាច្រើនព្រួយបារម្មណ៍អំពី
សុខភាពរបស់នាង និងសង្ឈឹមថា Adele នឹងជាសះស្បើយវិញក្នុងពេលឆាប់ៗនេះផងដែរ ៕
(ពី PLXH)
យ៉ាវីន

Tags: