CamNews

តារា 

គឹមស៊ុនអាហ៍ ក្រមុំកូនពីរដ៏សិចស៊ី

ភ្ញៀវទាំងឡាយដែលបានចូលរួមក្នុងសន្និសិតកាសែតសម្ពោធខ្សែភាពយន្ដថ្មីមានការ
ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញ គឹមស៊ុនអាហ៍ បង្ហាញខ្លួនក្នុងឈុតសម្លៀក
បំពាក់បើកខ្នងយ៉ាងសិចស៊ី។



កាលពីចុងខែសីហា សន្និសិតកាសែតសម្ពោធខ្សែភាពយន្ដ�Fighting Spirtit� បានត្រូវប្រារព្ធ
ឡើងដោយមានការចូលរួមពីតួឯកពីររូបគឺ គឹមស៊ុនអាហ៍ និង គឹមជូហ៊ីយុក ព្រមទាំងអ្នកដឹង
នាំរឿង គឹមសាងជីនផងដែរ។
គឹមសុនអាហ៍ ជាតួឯក ដើរតួជាប្រពន្ធរបស់គឹមជូហ៊ីយុក ដែលជាមេផ្ទះដ៏ល្អ ជាអ្នកម្ដាយនៃ
កូនពីរនាក់ហើយក៏ជាអ្នកជួយស្វាមីឱ្យរួចពីបញ្ហាវិបត្តិផ្នែកផ្លូវចិត្ត។បើទោះជាមិនមែនជាតួ
ឯកសំខាន់ក្នុងសាច់រឿងប៉ុន្ដែតាមរយៈ�Fighting Spirtit� អ្នកគាំទ្របានពេញចិត្តយ៉ាងខ្លាំង
ជាមួយនឹងការវិលត្រលប់មកវិញរបស់គឹមសុនអាហ៍ នៅក្នុងរោងកុនចាប់តាំងពីរឿង
�Girl Scout� ឆ្នាំ២០០៨។


នៅក្នុងសន្និសិតកាសែត គឹមស៊ុនអាហ៍ បានបង្កការភ្ញាក់ផ្អើលនៅពេលនាងបង្ហាញខ្លួនក្នុង
សម្លៀកបំពាក់បញ្ចេញសាច់ខ្នងដ៏សិចស៊ី។ដោយសារតែនាងជាតារាមួយដួងដែលត្រូវបាន
គេមើលឃើញថា មានភាពជិតលើជិតក្រោមក្នុងការស្លៀកពាក់ ប៉ុន្ដែលើកនេះឈុតសិចស៊ី
របស់នាង"Kim Sam Soon ក្នុងសាច់រឿង"បានធ្វើឱ្យអ្នករាល់គ្នាត្រូវសម្លឹងមើលនាងដោយ
យកចិត្តទុកដាក់។
ក្នុងសន្និសិតកាសែតសម្ពោធខ្សែភាពយន្ដ �Fighting Spirtit� តួឯកស្រីសំខាន់របស់ drama
ដែលកំពុងត្រូវបានបញ្ចាំង�Scent of a woman� បានធ្វើឱ្យក្រុមអ្នកកាសែតមានការភ្ញាក់ផ្អើល
នៅពេលនាងនិយាយថា៖ខ្ញុំសុំទោសព្រោះបានមកយឺត។ដោយសារតែថត drama ទើបនាង
ខ្ញុំមិនបានគេង៦យប់ហើយ ពេលនេះជិតសន្លប់ហើយខ្ញុំ។


គឹមស៊ុនអាហ៍ត្អូញត្អែរថា៖ថ្ងៃនេះបានមកចូលរួមក្នុងសន្និសិតកាសែត តែទឹកមុខនាងខ្ញុំមិន
សូវស្រស់ថ្លាសោះ។ ប៉ុន្ដែ MC របស់សន្និសិតក្នុងសែត ស៊ីនបុងស៊ុន បានលើកទឹកចិត្តនាង៖
ទោះជាយ៉ាងណាក៏ដោយ គឹមស៊ុនអាហ៍ នៅតែស្អាតណាស់។
និយាយដល់បញ្ហារៀបការរបស់ �នាង គឹមសាមស៊ូ� ក្នុងសាច់រឿង គឹមស៊ុនអាហ៍ អះអាង
នូវការយល់ឃើញរបស់ខ្លួន៖ក្រោយពីបានថតខ្សែភាពយន្ដនេះចប់ ខ្ញុំគិតថា ខ្លួនត្រូវពិចារ
ណាឱ្យបានត្រឹមត្រូវបំផុតក្នុងការយកគូស្រករ។


បកស្រាយទៅនឹងឃ្លាមួយដែលនាងនិយាយថា �ពិចារណាឱ្យបានត្រឹមត្រូវ� គឹមស៊ុនអាហ៍
ឆ្លើយយ៉ាងគួរយកចិត្តទុកថា ៖ក្នុងរយៈពេលប៉ុន្ដែខែកន្លងទៅខ្ញុំហាក់ដូចជាត្រូវរស់នៅជា
មួយស្វាមីម្នាក់ដែលមានការគិតមិនបានល្អ ដូច្នេះក្នុងចិត្តខ្ញុំមានអារម្មណ៍ថា ការយកគូស្រករ
គឺពិតជាតម្រូវឱ្យយើងត្រូវចេះពិចារណាយ៉ាងប្រុងប្រយ័ត្ន៕





សូរីយ៉ា
(ប្រភពដើម Daum)

Tags: