CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន ជនជាតិ ៣ នាក់ ពីបទ ជួញដូរ ថ្នាំញៀន នៅផ្ទះសំណាក់ សំណាងល្អ (មានវីដេអូ)

ភ្នំពេញ ៖ ជនជាតិចិន ៣នាក់ ដែល ជាប់ពាក់ព័ន្ធ នឹងសកម្មភាពជួញដូរគ្រឿង ញៀន ត្រូវ
បានកម្លាំងនគរបាល ការិយា ល័យនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួង មហាផ្ទៃ ដឹកនាំដោយ
តំណាងអយ្យការ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នេះ បានធ្វើការស្រាវជ្រាវ ហើយ
ឈានទៅ ដល់ការចាប់ខ្លួន នៅពេលដែលជនសង្ស័យ ម្នាក់ កំពុងស្ថិតនៅក្នុងបន្ទប់ជាន់ទី២
របស់ ផ្ទះសំណាក់ សំណាងល្អ តាមបណ្ដោយផ្លូវ លេខ ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការ
មន ។

ប្រតិបត្ដិការចាប់ខ្លួន មុខសញ្ញាជួញដូរ គ្រឿងញៀន ជនជាតិចិនខាងលើនេះ បាន ធ្វើឡើងមុន
ពេលដែលពួកគេ ប្រុងធ្វើសកម្ម ភាពដោះដូរគ្រឿងញៀនដោយយកផ្ទះ សំណាក់សំណាងល្អ
ជាទីតាំង ប៉ុន្ដែ ត្រូវបាន កម្លាំងនគរបាលជំនាញ ខាងផ្នែកប្រឆាំង គ្រឿងញៀន របស់ក្រសួង
មហាផ្ទៃនឹងមាន ការផ្ដល់ព័ត៌មានពីម្ចាស់ផ្ទះសំណាក់ ទើប សមត្ថកិច្ចចុះទៅបង្ក្រាប និងចាប់
ខ្លួនភ្លាមៗ តែម្ដង ។

លោក ពៅ សំហេង នាយការិយាល័យ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបាន និយាយនៅ
កន្លែងកើតហេតុថា ប្រតិបត្ដិ ការចាប់ជនជាតិចិនទាំង ៣នាក់ ដែលដឹក នាំបញ្ជាផ្ទាល់ ដោយ
លោកឧត្ដមសេនីយ៍ ឃួន សុផន និងមានការឯកភាពពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញារង
អមសាលា ដំបូង រាជធានីភ្នំពេញ បើកការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជន
សង្ស័យ ទាំង ៣នាក់នេះតែម្ដង ។

នៅកន្លែងកើតហេតុនោះ បុរសជនជាតិ ចិនទាំង ៣នាក់ ដែលជាជនសង្ស័យត្រូវ បានកម្លាំង
នគរបាល ចាប់វាយខ្នោះនៅក្នុង ផ្ទះសំណាក់នេះតែម្ដង ប៉ុន្ដែ សមត្ថកិច្ចមិន ទាន់បានបញ្ជាក់ពី
អត្ដសញ្ញាណរបស់ពួកគេ នៅឡើយទេ ។

មន្ដ្រីនគរបាល ប្រឆាំងការជួញដូរគ្រឿង ញៀនក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រោយ ពីចាប់ខ្លួន
ជនសង្ស័យទាំង ៣នាក់ កម្លាំង សមត្ថកិច្ចបានរឹបអូសម្សៅស ដែលជាសារ ធាតុញៀនចំនួន ២
កញ្ចប់ធំផងដែរ ។ម្ចាស់ ផ្ទះសំណាក់សំណាងល្អ បាននិយាយថា ក្រោយពីឃើញជនសង្ស័យ
ទាំង ៣នាក់ បម្រុងចូលមកផ្ទះសំណាក់របស់លោក ដើម្បី ធ្វើសកម្មភាពចែកចាយគ្រឿងញៀន
នោះ ទើបរាយការណ៍ជូនសមត្ថកិច្ច ហើយចុះមក បង្ក្រាបភ្លាមៗតែម្ដង ។

បច្ច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង ៣ នាក់ខាងលើនេះ ត្រូវបាននាំខ្លួនទៅសាកសួរ បន្ថែម
នៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួង មហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់
ការតាមផ្លូវច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ