CamNews

ព័ត៌មានជាតិ 

ប្រទះឃើញ រថយន្តកូរ៉ូឡា មួយគ្រឿង គេយកទៅផ្លុងចោល នៅក្នុងដីឡូតិ៍ សង្កាត់ព្រែកឯង

ភ្នំពេញ ៖ មន្រ្តីនគរបាល ប៉ុស្តិ៍ព្រែកឯង ខណ្ឌច្បារអំពៅ បានឲ្យដឹងថា កាលពីវេលាម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋ រាយការណ៍អំពីរថយន្ត កូរ៉ូឡា ពណ៌ក្រហម គ្មានស្លាកលេខ មួយគ្រឿង ត្រូវជនមិនស្គាល់មុខ យកទៅផ្លុងចោល នៅក្នុង ដីឡូត៍ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយទទួល បានព័ត៌មាន ពីប្រជាពលរដ្ឋហើយ អាជ្ញាធរ និងនគរបាល បានចុះទៅត្រួតពិនិត្យ មើល ខ្លាចមានករណី អ្វីមួយកើតឡើង ប៉ុន្តែក្រោយពីការពិនិត្យ ហើយគ្មាន អ្វីគួរឲ្យកត់សម្គាល់នោះ នគរបាល បានយករថយន្តនេះ ទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាល រង់ចាំការស្រាវជ្រាវ បន្តទៀត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP