CamNews

កំសាន្ត 

អាថ៌កំបាំងនៃសត្វឆ្កែជាទីស្រឡាញ់បំផុតរបស់មនុស្ស

នៅទូទាំងពិភពលោកទាំងមូលសត្វឆ្កែត្រូវបានចាត់ទុកថាជាសត្វដែលគួរអោយស្រលាញ់
បំផុតរបស់មនុស្ស រហូតមានតំបន់ខ្លះមានទាំងសណ្ឋាគារសំរាប់តែសត្វឆ្កែទៀតផង ។ ដូច្នេះ
ស្វែងយល់ជាមួយគ្នាណា ថាតើសត្វឆ្កែប្រភេទណាខ្លះដែលគួរអោយស្រឡាញ់បំផុត និង
លក្ខណៈអ្វីខ្លះរបស់វាទើបធ្វើអោយវាក្លាយជាសត្វដែលគួរស្រលាញ់នោះ ៖

១.ពូជឆ្កែ ១០​ប្រភេទដែលគួរអោយស្រលាញ់បំផុតគឺមានៈ Labrador Retriever, Yorkshire
Terrier, German Shepherd, Golden Retriever, Beagle, Boxer, Dachshund, Poodle, Shih
Tzu និង Bulldog ។

២.ជាទូទៅយើងតែងតែគិតថាចំណីពិសេសរបស់ឆ្កែគឺឆ្អឹង តែមិនមែនយ៉ាងនោះឡើយ បើ
តាមគ្រូពេទ្យជំនាញផ្នែកសត្វបាននិយាយថាយើងមិនគួរអោយសត្វជាទីស្រលាញ់នេះស៊ីឆ្អឹង
មាន់រឺ ឆ្អឹងគោដែលសល់ឡើយ ព្រោះបំណែកឆ្អឹងក្រោយពេលលដែលវាបានទំពារនោះជា
ធម្មតាគឺមុតណាស់ ។ ដូច្នេះវាអាចបង្កអោយមានរបួសដល់សត្វឆ្កែជាទីស្រលាញ់របស់យើង
យ៉ាងធ្ងន់ធ្ងរ ដូច្នេះគួរតែចៀសវាងកុំអោយវាស៊ីនូវកាកសំណល់ទាំងនោះ តែក៏មានប្រភេទ
ឆ្អឹងខ្លះអាចអោយបាន ។

ពូជឆ្កែ Yorkshire Terrier
៣.ជាទូទៅឆ្កែទាំងអស់សុទ្ធតែមានរោមការពារខ្លួនពីរជាន់ គឺរោមខាងក្រៅជាផ្នែកលំអ​ និង
រោមផ្នែកខាងក្នុងគឺជាស្រទាប់សំរាប់ការពារស្បែកពីកំដៅថ្ងៃ រឺការពារភាពត្រជាក់ ។
៤.កូនឆ្កែដែលទើបតែកើតគឺមិនទាន់ដុះធ្មេញទេ ហើយនឹងមានធ្មេញដំបូងដុះព្រមគ្នាក្នុង
ពេលតែមួយចំនួន ២៨ នៅពេលដែលវាមានអាយុចាប់ពី ៣ទៅ៤អាទិត្យ ។ ដូច្នេះប្រការ
គួរចៀសវាងក្នុងកំឡុងមិនទាន់ដុះធ្មេញនោះគឺពុំគួរអោយពួកវាស៊ីនូវចំណីរឹងឡើយ ដូចជា
ឆ្អឹង រឺសាច់ជាដើម...តែគួរជំនួសមកវិញនូវទឹកដោះគោះដើម្បីបំបៅអោយវា ។ ក្រោយពីមាន
អាយុបានពី ៤ទៅ ៧សប្តាហ៍ធ្មេញដំបូងទាំង ២៨ នឹងត្រូវបានប្តូរជំនួសធ្មេញថ្មីចំនួន៤២ វិញ
ដែលជាធ្មេញអចិន្ត្រិយ៍របស់វា ​។

ពូជឆ្កែ Bulldog
៥.ឆ្កែប្រដេញដ៏ល្បីឈ្មោះដែលលោកអ្នកធ្លាប់ស្គាល់មកហើយគឺ Snoopy ដែលជាតួអង្គនៅ
ក្នុងខ្សែភាពយន្តគំនូរជីវចល Peanuts ដែលបានផលិតឡើងក្នុងឆ្នាំ ១៩៥០ ។

នេះជាពូជឆ្កែ German Shepherd ជានិច្ចកាលវាតែងតែបង្ហាញនូវរូបភាពដដ៏មានរិទ្ធិអំណាច
បែបនេះ ។
៦.ចំពោះឆ្កែមានសំបុរអុជៗ ខ្មៅលាយស កុំយល់ច្រឡំថាពណ៌ខ្មៅទាំងនោះមានតាំងពី
កំណើតអោយសោះណា ព្រោះថាពេលកើតដំបូងរោមរបស់ពួកវាគឺសទាំងស្រុង ហើយ
ចំពោះពណ៌ខ្មៅវិញ គឺវាកើតឡើងស្របគ្នានឹងពេលដែលវាលូតលាស់ធំឡើង ។

៧.ជាធម្មតាសីតុណ្ហភាពក្នុងខ្លួនឆ្កែគឺមានកំរិតខ្ពស់ពី ៣៨អង្សាសេ ទៅ៣៩,២ អង្សាសេ ។
៨.ពូជឆ្កែអាយឡែន ជាពូជឆ្កែមានកំពស់ខ្ពស់បំផុតលើពិភពលោក ។ ឆ្កែនេះធ្លាប់បានបង្ហាញ
វត្តមាននៅក្នុងរឿង "The Fox and The Hound" របស់ Walt Disney ផងដែរ ។

៩.មនុស្សនិងឆ្កែចាប់មានភាពស្និទ្ធសា្នលជាមួយគ្នាតាំងតែពីសម័យដើមយូរមកហើយដែល
គេដឹងថាមានអាយុកាលប្រហែល ១២០០០ឆ្នាំមកហើយ ។
១០.ប្រសិនជា"សំណព្វ"ចិត្តរបស់លោកអ្នកមានអាការៈដូចជា ក្អួតចង្អោរ រាគ ធំចំណី
កណ្តាសញឹកញាប់ ឈឺភ្នែក(មានចេញទឹករងៃ) គួរតែនាំយកទៅជួបគ្រូពេទ្យជំនាញផ្នែកសត្វ
ធ្វើការពិនិត្យភា្លម ។

ពូជឆ្កែ Golden Retriever
១១.Cocker Spaniel ជាពូជឆ្កែកីឡាដែលមានមាឌតូចជាងគេ ក្នុងអំបូរជាមួយគ្នានោះដែរគឺ
ពូជ Chihuahua ។
១២.កុំច្រឡំថាជនជាតិអាមេរិចជាអ្នកគិតឃើញនូវវិធីដាក់ក្រឡៅក អោយឆ្កែ តាមពិតគឺជន
ជាតិអេស្ស៊ីបទេដែលបានដាក់ក្រឡៅអោយឆ្កែដំបូង និងបានក្លាយជាទំលាប់របស់ពួកគេតាំង
ពីយូរលង់ណាស់មកហើយ ដែលមានបង្ហាញតាមរយៈរូបគំនូរបុរាណ ។

ពូជឆ្កែ Beagle
១៣.ចំពោះបញ្ហា " អាកាសធាតុក្តៅ"ក្នុងរយៈពេលបីខែគឺ ខែ មិថុនា កក្កដា និងសីហា (តាម
បណ្តាប្រទេសដែលមានរដូវច្រើន) ចំពោះប្រជាជន Roma មានជំនឿថានោះគឺជាពេលវេលា
ដែលតារា​ Sirius (និមិត្តរូបជាសត្វឆ្កែ) បានបញ្ចេញកំដៅពីក្នុងលំហរអាកាសមក ។ ដោយ
ឡែកនៅក្នុងរឿងព្រេងនិទាន Harry Portter របស់កវីស្រីឈ្មោះ J. K. Rowling ក៏បានបង្ហាញ
ថា ឪពុកចិញ្ចឹមរបស់ Harry Portter ឈ្មោះថា Sirius Black ក៏ជាសត្វឆ្កែខ្មៅមួយដ៏ធំផងដែរ
ហើយតែងតែបានចេញទៅកំសាន្តនៅខាងក្រៅជាមួយមិត្តរបស់ខ្លួន Lupin ជារៀងរាល់ពេល
ព្រះច័ន្ទពេញវង់ផងដែរ ។

ពូជឆ្កែ Boxer
១៤.ដើម្បីទប់ទល់នឹងភាពត្រជាក់នៅក្នុងររដូវរងារឆ្កែទាំងឡាយតែងតែដេកខ្វៀន យកកន្ទុយ
បិតច្រមុះកុំអោយចំហាយត្រជាក់ចូលក្នុងច្រមុះរបស់វា ។
១៥.ចំនួនសត្វឆ្កែនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង មានចំនួនច្រើនជាងចំនួនប្រជាជននៅ
ក្នុងទីក្រុងនោះទៅទៀត ។

ពូជឆ្កែ Dachshund
១៦.តាមស្ថិតិមួយបានបង្ហាញថាជារៀងរាល់ឆ្នាំ​ មានសត្វចិញ្ចឹមប្រមាណជា ៥០០០០ក្បាល
ត្រូវបានបោះបង់ចោលនៅក្នុងទីក្រុងធំៗ ហើយភាគច្រើនជាសត្វឆ្កែ ។

ពូជឆ្កែ Poddle
១៧.ឆ្កែទាំងអស់មានត្របកភ្នែកបីជាន់គឺ លើ ក្រោម និងត្របកខាងក្នុង មានតួនាទីការពារ
ធូលីហុយចូលភ្នែក ។

ពូជឆ្កែ Shih Tzu
(ពី kenh14)
រដ្ឋា

Tags: