CamNews

ព័ត៌មានជាតិ 

អបអរសាទរ៖ ស្ពានជ្រោយចង្វាទី២ បើកដំណើរការ នៅព្រឹកនេះ ក្រោយពីសាកល្បង បើកឱ្យប្រើប្រាស់ អំឡុងបុណ្យភ្ជុំ

ភ្នំពេញ ៖ ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វាថ្មី) បានបើកដំណើរការឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ហើយ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤, នេះបើតាមការប្រកាស របស់សាលារាជធានីភ្នំពេញ លើបណ្តាញសង្គម Facebook ។

ស្ពាននេះមានទទឹង១៣,៥ ម៉ែត្រ បណ្តោយប្រវែង១.២៦០ម៉ែត្រ ហើយសាងសង់ពីខែវិច្ឆិកា ឆ្នាំ២០១១ ដែលបានចំណាយថវិកា ២៧,៥លានដុល្លារ ជាឥណទានហិរញ្ញប្បទានពីប្រទេសចិន។ បើតាមអាជ្ញាធរ ស្ពានថ្មីនេះ នឹងដាក់ឱ្យចរាចរឯកទិស ពីកើតមកលិច ឯស្ពានជ្រោយចង្វាចាស់ ដាក់ឱ្យចរាចរ ពីលិចទៅកើត ។

ស្ពានជ្រោយចង្វារទី២ក៏ត្រូវបានសាលារាជធានី ភ្នំពេញ ដាក់ឱ្យដំណើរការប្រើប្រាស់ សាកល្បង ជូនប្រជាពលរដ្ឋម្តងរួចមកហើយ កាលពីអំឡុងបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២១ ដល់២៥ ខែកញ្ញា ឆ្នាំ២០១៤។ ប៉ុន្តែដោយសារតែ ផ្នែកមួយចំនួននៃស្ពាន មិនទាន់ត្រូវបានជួសជុលរួច ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យភាគីពាក់ព័ន្ធ ជួសជុល ឱ្យរួចរាល់ ដើម្បីសម្រួលដល់ ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ជាពិសេស នៅអំឡុងបុណ្យអ៊ុំទូក ខាងមុខនេះ ៕




ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PPChouy Chorngvar Bridge