CamNews

ទេសចរណ៍ 

រមណីយដ្ឋានប្រវត្តិសាស្រ្ត ដ៏អច្ឆរិយ ស្រស់ស្អាតបំផុត ព្រះគោ

រមណី​ដ្ឋាន​ប្រាសាទ​ព្រះគោ ​ស្ថិត​នៅ​ក្នុងឃុំថាឡាបូរិវ៉ាត់ដែលភ្ញៀវទេសចរអាចធ្វើដំណើរដល់ទីនោះ​តាម​ទូក​ ដោយ​ឆ្លងកាត់​ទន្លេ សេកុង ​​និង​​ទន្លេមេគង្គ​​ដែលជា​​​ចំនុច​​ប្រសព្វ​​គ្នា ​​មាន​​ទឹក​​ហូរ​​ ខ្មួលខ្មាញ់។ ប្រសាទ​​ព្រះគោ​​​​ គឺជា​​រមណីដ្ឋាន​​ប្រវត្តិសាស្រ្ត​​មួយ​​ដ៏មាន​សារៈសំខាន់​​នៃ​​ខេត្តស្ទឹងត្រែង​​ដែល​​ត្រូវបាន ​​កសាង​ឡើង​​នៅ​ក្នុង​សតវត្សទី៦-៧ ​​ក្នុងរាជព្រះបាទជ័យវរ័ន្មទី១ ​​សម្រាប់​ឧទ្ទិស​ចំពោះអាទិទេព​​ក្នុង​សាសនា​​ព្រាហ្មណ៍ប្រាសាទ​ព្រះគោ​​ត្រូវ​បានកសាងឡើង​ក្នុង​រចនាបថឥដ្ឋក្រហម​និង​ថ្មបាយក្រៀម។ ​​​​​​នៅពេលច្ចុប្បន្ននេះ គឺនៅសល់តែតួព្រះវិហារ ដែលមាន បណ្តោយ ៩ម៨ម និង កំពស់៧មតែ ប៉ុណ្ណោះ ។

ចំណែក​​ផ្នែក​​ដទៃ​ទៀត​​ដែល​មាន​​ប្រាសាទ​​ជា​​ច្រើន​​ត្រូវ​បាន​​កសាង​​ជុំវិញ​​ព្រះវិហារ​​ត្រូវ​បាន​​រលំដួល​​បាក់បែក​​អស់ហើយ​។ មាន​​ផ្នែក​​ជា​ច្រើន​​នៃ​​តួប្រាសាទ​​ដែល​​ត្រូវ​​បាន​​រលំ​ធ្លាក់​និង​នៅរាយប៉ាយ ជុំវិញទីនោះហើយនៅពេលដែលគេចូលទៅ។ គេត្រូវធ្វើ ដំណើរឆ្លងកាត់ខ្លោងទ្វាធំពីរ ដែលបានបន្សល់ទុកទ្រង់ទ្រាយគ្មានបាក់បែកលើកលែងតែធ្នឹម និងគ្រឹះខាងក្រោម ត្រូវបាន កសាង ឡើង វិញ បន្ទាប់ពីមានការបំផ្លាញ។
នៅខាងមុខប្រាសាទ មានបដិមារូបព្រះគោ និងមានរូបមេគោមួយដ៏ធំ សក្តិសិទ្ធិ ហើយនោះជាហេតុផលមួយ ដែលនាំឲ ប្រជាជនកម្ពុជាជំនាន់ក្រោយបានហៅប្រាសាទនេះថា "ប្រាសាទព្រះ គោ" ។

នៅ​ផ្នែក​ខាងកើត​​នៃ​រូបបដិមាករ​ព្រះគោ​ ដែលមានទំហំ១០មការ៉េ​សម្រាប់លេងវាយខែល​​ដែលជា​​ល្បែង​ប្រជាប្រិយ​ខ្មែរ​​មួយ​​តែង តែ​​លេង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​រដូវចូលឆ្នាំខ្មែរ​ដែលមាន​រយៈពេល ៤ថ្ងៃ ​និង​បីយប់​ហើយ​ជា​ធម្មតា​ល្បែងប្រជាប្រិយ​នេះ​ត្រូវបាន​គេលេង​ក្នុង​ពេលរសៀល។ ល្បែងវាយខែល​ជា​ល្បែងប្រជាប្រិយ​របស់ជនជាតិភាគតិចកួយ នៅក្នុងពិធីបុណ្យជារៀងរាល់ ឆ្នាំ របស់ ពួក គេ ហើយជនជាតិនេះមានរស់នៅក្នុងខេត្តខ្លះ នៃព្រះរាជាណាចក្រកម្ពុជា ដូចជាខេត្ត ស្ទឹងត្រែង ខេត្ត កំពង់ធំ និងខេត្តព្រះវិហារ។

ផ្នែកនៃប្រាសាទព្រះគោ បានស្ថិតនៅក្នុងឃុំថាឡា ស្រុកថាឡាបូរិវ៉ាត់ ដែលមានចំងាយ២គីឡូម៉ែត ពីទីរួមខេត្តកំពង់ធំ៕

សូមទស្សនា រូបភាព ខាងក្រោម


ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia 


Tags: Travel preah ko temple stung treng