ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាន ហើយ នៅម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ នៅក្នុងភូមិគ្រឹះរបស់លោកតាមបណ្តោយផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខក្រោយរត់គេចខ្លួនអស់ រយ:ពេល ២ថ្ងៃមកនេះ។ ក្រោយ ការឃាត់ខ្លួន សមាជិកព្រឹទ្ធសភារូបនេះ ក៏ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ភ្លាមៗផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា មុននិងឈានដល់ការឃាត់ខ្លួននាព្រឹកនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធ ភូមិគ្រឹះ របស់លោក ហុង សុខហួរ ពេញមួយរាត្រីមកហើយ។
ការឃាត់ខ្លួនលោក ហុង សុខហួរ បានធ្វើឡើងបន្ទាប់ពីលោកបានធ្វើការអត្ថាធិប្បាយ អមដោយការកាត់តអក្សរ ផងដែរ ដោយបំភ្លៃទៅលើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ១៩៧៩ ស្តីពីការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀត ណាម ត្រង់មាត្រា៤។ ជាមួយនិងការនិយាយដោយផ្ទាល់ អមដោយអក្សរផងដែរនោះ លោក ហុង សុខហួរ បាន ធ្វើការបកស្រាយមាត្រា៤ នៃសន្ធិសញ្ញានេះថា «...ភាគីទាំងនឹងធ្វើកិច្ចចរចា ដើម្បីចុះហត្ថលេខាសម្រាប់រំលាយ ព្រំដែនជាតិប្រទេសទាំងពីរ...»។
ការបកស្រាយរបស់លោក ហុង សុខហួរ គឺបានផ្ទុយពីខ្លឹមសារដើមទាំងស្រុង។ ខ្លឹមសារដើមមាត្រា៤ នៃសន្ធិ សញ្ញាបំពេញបន្ថែមនេះ បានបញ្ជាក់ថា «ភាគីទាំងពីរនឹងចរចាគ្នា ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាមួយកំណត់ នូវព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ លើមូលដ្ឋាន ខ្សែព្រំដែននាពេលបច្ចុប្បន្ននេះ ហើយប្តេជ្ញាចិត្តកសាងខ្សែព្រំដែន នោះ ទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ»។
ក្រោយការព្យាយាមធ្វើការអត្ថាធិប្បាយបំភ្លៃ ពីសំណាក់ លោក ហុង សុខហួរ ដោយបង្ហោះជាសាធារណៈតាម ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិផងដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ក្នុងឱកាសអញ្ជើញជាអធិបតី ចែកសញ្ញាបត្រ ដល់និស្សិត បានចេញបញ្ជា និងព្រមានឲ្យចាប់ខ្លួនសមាជិកព្រឹទ្ធសភារូបនេះភ្លាមៗផងដែរ ហើយប្រកាសមិនឲ្យមានការអន្តរាគមន៍ពីបណ្តា ស្ថានទូតនានានៅកម្ពុជា។ សម្តេច បានហៅការបំភ្លៃសន្ធិសញ្ញា របស់លោក ហុង សុខហួរ គឺជាអំពើក្បត់ជាតិ ដ៏ ធ្ងន់ធ្ងរ៕
សមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនលោក ហុង សុខហួរ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ (មានវីដេអូ)Saturday, 15 August 2015 06:45 ដោយ៖ដើមអម្ពិល ID-017E-mail Print PDF ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ នៅក្នុងភូមិគ្រឹះរបស់លោកតាមបណ្តោយផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខក្រោយរត់គេចខ្លួនអស់ រយ:ពេល ២ថ្ងៃមកនេះ។ ក្រោយការឃាត់ខ្លួន សមាជិកព្រឹទ្ធសភារូបនេះ ក៏ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ភ្លាមៗផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។ http://www.dap-news.com/2011-06-14-02-39-55/97155-2015-08-14-23-46-12.html
Posted by Dap_News_Website on Friday, August 14, 2015