CamNews

កំសាន្ត 

លោក Dj Push រំពឹងថា នឹងបានធ្វើការជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 នៅក្នុងខ្សែភាពយន្ដភាគថ្មី

យោងតាមគេហទំព័រតារា Daradaily តារាប្រុសរូបសង្ហារលោក Dj Push Puttic រំពឹងថា នឹងបានធ្វើការជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 នៅក្នុងខ្សែភាពយន្ដភាគថ្មី ។ ប្រភពដដែល បានបន្ថែមថា តារាស្រី ដែលនឹងសម្ដែងជាតួឯក ជាមួយនឹងលោក នៅក្នុងខ្សែភាពយន្ដថ្មីរបស់ស្ថានីយ៍ទូរទស្សន៍នេះ គឺជាជនជាតិថៃកាត់អឺរ៉ុប ។



ទោះជាយ៉ាងណា ខ្សែភាពយន្ដនេះ មិនទាន់ត្រូវបានបញ្ជាក់ពីសមាសភាពតួសម្ដែងច្បាស់នៅឡើយទេ ។ ដូចនេះ សូមតាមដាន ព័ត៌មានថ្មីៗបន្ថែមទៀត ។ លោក Dj Push បានក្លាយភ្នាក់ងារឯករាជ្យមួយរយៈមកហើយ ក្រោយលោកបញ្ចប់កុងត្រាជាមួយទូរទស្សន៍ PPTV  ។ ហេតុនេះហើយទើបលោក អាចធ្វើការជាមួយប៉ុស្ដិ៍ទូរទស្សន៍ផ្សេងទៀត នៅក្នុងខ្សែភាពយន្ដផ្សេងៗ ។



មិនតែប៉ុណ្ណោះ លោកមានខ្សែភាពយន្ដចំនួន ៣ រឿង ដែលបានថតចប់ និងរង់ចាំចាក់បញ្ចាំង នៅតាមកញ្ចក់ទូរទស្សន៍ ។ តើប្រិយមត្ដិ នឹកការសម្ដែងរបស់លោក នៅក្នុងខ្សែភាពយន្ដដែរ ឬទេ?



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiudate