CamNews

ព័ត៌មានជាតិ 

ព្រឹទ្ធសភា បើកកិច្ចប្រជុំ ជ្រើសតាំងប្រធាន និងអនុប្រធានទី១ ព្រឹទ្ធសភា នៅរសៀលថ្ងៃនេះ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រកាសថា នៅម៉ោង ៣រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥​នេះ  ព្រឹទ្ធសភា នឹងកោះប្រជុំជាវិសាមញ្ញ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានទី១ នៃព្រឹទ្ធសភា។ ពិធី នេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោក សាយ ឈុំ បានឈរឈ្មោះជាបេក្ខជន ប្រធានព្រឹទ្ធសភា រីឯលោក នៃ ប៉េណា ឈរឈ្មោះជា បេក្ខជនអនុប្រធាន​ទី១ នៃព្រឹទ្ធសភា។

សូមបញ្ជាក់ថា ការកោះប្រជុំវិសាមញ្ញ ដើម្បីជ្រើសរើសប្រធាន និងអនុប្រធានទី១ នៃព្រឹទ្ធសភា បានធ្វើឡើងភ្លា មៗ បន្ទាប់ពីសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា បានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែមិថុនា ម្សិល​មិញ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្អិល


Tags: Social News Cambodia PP