ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនៅម៉ោង ១២ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥នេះថា សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំ នេះ ជាប់ចំនួន ៥៥ភាគរយ កើនឡើងឆ្នាំទៅ ១៥ភាគរយ ក្នុងនោះអ្នកជាប់និទ្ទេស A ១០៨នាក់។
លោក ហង់ ជូនណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះការប្រឡង ក៏ដូចជាការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ សិស្សនុសិស្ស ដែលមានការវវឌ្ឍន៍ល្អ និងមានទំនុកចិត្តជាងមុន។ បើតាមលោក ហង់ ជួនណារ៉ុន បាក់ឌុបឆ្នាំនេះ មិន មានការប្រឡងលើកទី២នោះទេ។
លោក ហង់ ជូនណារ៉ុន បានប្រកាសថា លោកនៅបន្តធ្វើកំណែទម្រង់លើការអប់រំ ក៏ដូចការប្រឡងបាក់ឌុប សម្រាប់ឆ្នាំបន្តបន្ទាប់ ដើម្បីធានានូវការអប់រំ និងធនធានចំណេះដឹងមួយ ដ៏ច្បាស់លាស់សម្រាប់កម្ពុជា។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុប នៅឆ្នាំនេះ មានបេក្ខជនជិត ៩ម៉ឺននាក់។ លទ្ធផលបាក់ឌុប នឹងប្រកាសនៅ ម៉ោង ៣រសៀលថ្ងៃនេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល រីឯបណ្តាខេត្តដទៃទៀត ប្រកាសនៅព្រឹកថ្ងៃ ស្អែក៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល