CamNews

តារា 

ចាំនាងបានទេ? តារាស្រីម្នាក់ដែលស្ទើរតែបាត់បង់ជីវិតពីពិភពលោកនេះ ពេលនេះនាងត្រលប់មកវិញហើយ

ព័ត៌មានកំសាន្ត ៖ ក្រោយពីបាត់មុខពីវិស័យសិល្បៈយ៉ាងយូរ អតីតតារាសម្តែងសម្បូរសាច់រូបនេះ បានវិលត្រលប់មកវិញ ដោយបង្ហាញវត្តមានរបស់នាងនៅក្នុងកម្មវិធីសម្ពោធហាងគ្រឿងតុបតែង Ampha របស់តារាសម្តែងនៅក្នុងផលិតកម្ម Ltd ពិតជារឿងមិនគួរឲ្យជឿមែន ។​

តារាសម្តែងស្រីរូបនេះត្រូវបានមហាជនប៉ាន់ស្មានថា នាងមិនអាចនឹងរស់រានមានជីវិតនោះទេ ក្រោយពីបញ្ចូនទៅសង្រ្គោះបន្ទាន់ កាលពីប៉ុន្មានឆ្នាំមុន ដោយសារតែនាង Pookie មានជម្ងឺជាច្រើនមុខដូចជា ទឹកនោមផ្អែម,ជំងឺតម្រងនោម, សម្ពាធឈាម, ។ ទោះបីជាយ៉ាងណាក៏ដោយចុះ នាងក៏ទទួលការព្យាបាលយ៉ាងល្អពីគ្រូពេទ្យ ជាពិសេសរឿងម្ហូបអាហារណាដែលគួរតប ឬ គួរទទួលទាន ​។​ 

អតីតតារាសម្តែងថៃ នាង Pookie បានបញ្ជាក់ថា នាងនិងចំណាយពេលវេលាចុងក្រោយរស់នៅឲ្យមានតម្លៃបំផុត ។ នាងនិងចំណាយពេលចុងក្រោយរស់នៅឲ្យមានតែភាពសប្បាយរីករាយ ជាមួយក្រុមគ្រួសារ, មនុស្សដែលនាងស្រលាញ់ និងមិត្តភក្តិដែលមិនស្អប់ខ្ពើម ឬ មិនបានទៅឆ្ងាយពីនាងក្នុងគ្រាលំបាក ។ 

ស្តាប់ពាក្យពេជន៏របស់នាងហើយ ធ្វើឲ្យមហាជនស្រក់ទឹកភ្នែក ហើយជូនពរឲ្យនាង Pookie មានអាយុវែង និងរស់នៅលើផែនដីឲ្យបានយូរ និងជៀសឆ្ងាយពីជម្ងឺកាចសាហាវទាំងនេះ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ​៖ gossipstar