សារមន្ទីរជាតិ ជាសារមន្ទីរប្រវត្តិសាស្រ្ត និង បុរាណ ដ៏អច្ឆរិយ ឈានមុខគេ សម្បូរដោយវត្ថុ
បុរាណ និង ចម្លាក់បុរាណ ជាច្រើន ដែលមានទីតាំងស្ថិតនៅក្នុង រាជធានីភ្នំពេញ ព្រះរាជា
ណាចក្រកម្ពុជា។
សារមន្ទីរជាតិនេះ ត្រូវបានសម្ពោធ ឱ្យប្រើជាផ្លូវការ ដោយព្រះបាទស៊ីសុវត្ថិ នៅឆ្នាំ១៩២០។
អគារសារមន្ទីរទំាងមូល ត្រូវបានរចនាតាម ស្ថាបត្យកម្មបា្រសាទបុរាណខ្មែរ ដែលបានដាក់
តាំងវត្ថុបុរាណជាង ១៤,០០០ ប្រភេទ ជាស្នាដៃសិល្បៈខ្មែរ ដ៏អស្ចារ្យបំផុត លើពិភពលោក
រួមមាន៖ រូបចម្លាក់ សេរ៉ាមិក សំរិទ្ធ និង វត្ថុបុរាណ ដែលមានតាំងពី មុនសម័យ បុរេប្រវត្តិ
រហូតដល់មុន កំឡុងពេល និង ក្រោយពេលអាណាចក្រខ្មែរ។
ជាពិសេស សារមន្ទីរជាតិនេះ ក៏មានតួនាទីបម្រើឲ្យ វិស័យសាសនាផងដែរ ក្នុងនោះក៏មាន
នូវរូបចម្លាក់ព្រះពុទ្ធនិងរូបចម្លាក់បែបសាសនាហិណ្ឌូសំខាន់ៗជាច្រើនរួមមាន៖ ពុទ្ធបដិមារ
ក្រោយសម័យអង្គរ ដែលអង្គការយូណេស្កូ បានជួយគាំទ្រ បើកឡើងនៅឆ្នាំ២០០០ ដើម្បី
ពង្រីកតួនាទីសាសនានៅក្នុងសារមន្ទីរ។
បច្ចុប្បន្ន សារមន្ទីរជាតិនេះ បានក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយដ៏ទាក់ទាញ
បំផុត សំរាប់បម្រើឱ្យវិស័យទេសចរណ៍ ដែលនាំភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាច្រើន
នាក់ ចូលទស្សនា ជារៀងរាល់ថ្ងៃ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
សារមន្ទីរជាតិបច្ចប្បន្ន និង ទិដ្ចភាពជុំវិញ
សារមន្ទីរជាតិ ក្នុងឆ្នាំ១៩២២
រូបចម្លាក់ និង វត្ថុបុរាណ
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia