ភ្នំពេញ ៖ ក្រុមសន្ដិសុខ និងប្រជាការពារ ខណ្ឌដូនពេញ ដឹកនាំដោយអភិបាលរងខណ្ឌ លោកឈឹម ឌីណា កាល ពីល្ងាច ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០១៥ បានចុះទៅហាមឃាត់សកម្ម ភាពរបស់ប្រជាពលរដ្ឋ ដែលខ្លះបាននាំគ្នា កន្ទេល នៅលើស្មៅ នៅមុខព្រះបរមរាជវាំង ដែលធ្វើឱ្យមានការប៉ះពាល់សណ្ដាប់ធ្នាប់ សាធារណៈ និងសោភ័ណ ភាពនៅទីនោះ ។
យុទ្ធនាការរបស់អាជ្ញាធរខណ្ឌដូនពេញ ដែលមានការណែនាំពីអភិបាលខណ្ឌលោក គួច ចំរើនខាងលើនេះ ធ្វើឡើង ជាប្រចាំ ពោល មិនឱ្យប្រជាពលរដ្ឋយកកន្ទេលទៅ ក្រាលលើស្មៅ អង្គុយហូបនំចំណីនៅមុខព្រះ បរមរាជវាំង នោះទេ ។
ជាមួយគ្នានេះ អាជ្ញាធរក៏បានឃាត់និង ហៅអ្នកបើកម៉ូតូនៅលើការ៉ូឡា មកពន្យល់ ណែនាំនិងឱ្យបញ្ឈប់សកម្មភាព ទាំងនេះ។
លោកឈឹម ឌីណា អភិបាលរងខណ្ឌដូន ពេញ បានមានប្រសាសន៍ថា កាលពីពេល កន្លងទៅ អាជ្ញាធរបានហៅ ប្រជាពលរដ្ឋមួយ ចំនួនមកធ្វើការអប់រំនិងដកហូតកន្ទេលរបស់ ពួកគាត់ មិនប្រគល់ឱ្យទៅវិញនោះឡើយ ក្រោយ ពីបានយកទៅក្រាលលើស្មៅសួនមុខ ព្រះបរមរាជវាំង ដែលនាំឱ្យប៉ះពាល់ខាង ផ្នែកបរិស្ថាននិង សោភ័ណភាពនៅ ទីនោះ ដោយសារតែប្រជាពលរដ្ឋបានបោះចោល កាកសំណល់នៃនំចំណីទាំងនោះនៅលើសួន ច្បារ ដោយមិន យកទៅទុកដាក់ក្នុងធុង សំរាមឱ្យបានត្រឹមត្រូវ។
លោកឈឹម ឌីណា ក៏បានឃាត់អ្នកជិះ ម៉ូតូមួយចំនួននៅលើការ៉ូឡាមុខព្រះបរមរាជ វាំង និងតាមមាត់ទន្លេហៅ មកធ្វើការណែនាំ មិនឱ្យប្រព្រឹត្ដបែបនេះ តទៅទៀតឡើយ ពោលត្រូវយកទៅផ្ញើនៅកន្លែងភាស៊ីឱ្យបាន ត្រឹមត្រូវ ។
បើតាមលោកឈឹម ឌីណា យុទ្ធនាការចុះ ទប់ស្កាត់សកម្មភាពទាំងនេះ អាជ្ញាធរនិងធ្វើ ឡើងជាបន្ដបន្ទាប់ មិនដកថយនោះឡើយ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល