ព្រះបរមរាជវាំង នៅកម្ពុជាគឺជាកន្លែងគង់ប្រថាប់របស់ព្រះមហាក្សត្រកម្ពុជា។ បរិវេណព្រះបរម
រាជវាំងជាបា្រសាទ ដ៏រឹងមាំរបស់ព្រះបាទពញាយ៉ាត (១៣៩៣-១៤៦៣) ហើយត្រូវបានកសាង
ឡើងវិញ នៅឆ្នាំ១៨៨៦ នៅពេលដែលព្រះបាទ នរោត្តម (១៨៣៤-១៩៣៤) ផ្លាស់ប្តូរ រាជធានី
ពីឧដុង្គមកកាន់ភ្នំពេញ។ បា្រសាទ ដែលមានក្បូរក្បាច់រចនា ដ៏ប្រណីតទាំងនេះ គឺជានិមិត្តរូប
ដ៏អស្ចារ្យនៃស្ថាបត្យកម្មបុរាណខ្មែរ ដែលគេប្រទះឃើញនៅកម្ពុជាបច្ចុប្បន្ននេះ។
តាមរយៈបា្រសាទ ដែលគួរឲ្យចាប់អារម្មណ៍ ដទៃជាច្រើនទៀត ក្នុងនោះបា្រសាទខេមរិន្ទដែល
មានផ្ទៃក្រឡា ១៨៣ ១៣៥ ម៉ែត្រការ៉េ (៤២១មx 435ម) ជាបា្រសាទដែលព្រះមហាក្សត្រខ្មែរគឺ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីគង់ប្រថាប់នៅជា ផ្លូវការ។
នៅខាងក្នុងបរិវេណព្រះបរមរាជវាំង សម្លេងរំខានពីយានយន្តនៅផ្លូវខាងក្រៅ ត្រូវបានរារាំង
ដោយកំផែងថ្មយ៉ាងខ្ពស់ព័ទ្ធជុំវិញ។ ក្រៅពីបា្រសាទ ដែលព្រះមហាក្សត្រគង់នៅ អ្នកទេសចរ
អាចទស្សនាសាលបល្ល័ង្ក (ព្រះទីនាំងទេវាវិនិច្ឆ័យ) ជាទីសោយរាជ្យនិងពិធីជាផ្លូវការត្រូវបាន
បា្ររព្ធធ្វើ វិហារព្រះកែវមរកត ចេតិយ៍ សាលភោជនីយ បា្រសាទចន្ទឆាយា និងបា្រសាទរច
នាបថបារាំង ដែលជាអំណោយរបស់ព្រះចៅអធិរាជណាប៉ូឡេអុងទី៣៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia