CamNews

តារា 

ហេតុតែគេ!! គ្រាន់តែ Live Video ម្តងសោះ ធ្វើឲ្យមនុស្សជាច្រើន ផ្ទុះការភ្ញាក់ផ្អើលដល់ទៅរាប់លាននាក់

តារាថៃ ៖ តារាស្រីវ័យក្មេងនាង Ungsumalynn Sirapatsakmetha ហៅ Pattie បានធ្វើឲ្យមនុស្សជាងកន្លះលាននាក់ ផ្ទុះការភ្ញាក់ផ្អើលជាមួយរូបនាងយ៉ាងខ្លាំង​ព្រោះតែការ Live Video តាមប្រព័ន្ធបណ្តាញសង្គម Facebook ជាលើកដំបូងជាមួយនិងក្រុមអ្នកគាំទ្រ ។ 

ភាពអស្ចារ្យរបស់នាង Pattie ដែលធ្វើឲ្យក្រុមអ្នកគាំទ្រជ្រួលច្របល់ដល់ទៅរាប់លានបែបនេះ ដោយសារតែមុខមាត់ដ៍ស្រស់ស្អាត ភាពល្បីល្បាយ និងពាក្យសម្តីដ៍ផ្អែមល្អែមជាមួយនិងការបង្ហាញមុខតាមរយៈការ Live Video នៅក្នុង Facebook ជាមួយក្រុមអ្នកគាំទ្រ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃ បានឲ្យដឹងថា តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ បានចេញមុខ Live Video ប្រហែលជាជិត ១០ នាទី ដើម្បីថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រ ដែលតែងតែគាំទ្ររូបនាងរហូតមក កាលពីថ្ងៃទី ១៥ ខែកញ្ញានេះ ។ ហើយវាគឺជាលើកដំបូងរបស់នាង ដែលបាន Live Video បែបនេះ ។ 

ជាងនេះទៅទៀត នៅក្នុងក្លឹបវីដេអូនេះ មាន Fans ជាច្រើនបាននិយាយដូចៗគ្នាថា នាង Pattie មិនត្រឹមតែការតារាល្បីទេ ថែមទាំងជាមនុស្សរួសរាយ និងគួរឲ្យស្រលាញ់ថែមទៀតផង ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ kapook