ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំង គ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាល ខាងក្រោយ qb បានចុះឆែកឆេរលំនៅឋាន មួយកន្លែង និងឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាប់ពាក់ព័ន្ធ ជួញដូរគ្រឿងញៀន។
ករណីចុះឆែកឆេរ ធ្វើឡើងនៅវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ចំណុចផ្ទះលេខ២៥ ភូមិ៥ ក្រុម៣២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីនគរបាល បានអោយដឹងថា ស្ត្រីម្នាក់ ដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ តាំ ចាន់ថា អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៥ ភូមិ៥ ក្រុម៣២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការចុះឆែកឆេរនេះ កម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន ថ្នាំញៀនចំនួន ៣កញ្ចប់ធំ ជញ្ជីង ១គ្រឿង និងឧបករណ៍ ប្រើប្រាស់មួយចំនួន ។ ចំពោះមនុស្សនឹងវត្ថុតាង មន្ទីរប្រឆាំងគ្រឿងញៀន (ក២) យកទៅចាត់ការបន្ត តាមនិតិវិធីច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល