CamNews

ព័ត៌មានជាតិ 

១៧ថ្ងៃដំបូងខែមករា យានយន្តជិត៣ម៉ឺនគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលអនុវត្តច្បាប់

(ភ្នំពេញ)៖ បើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ពីប្រតិបត្តិការ របស់សមត្ថកិច្ចនគរបាល អនុវត្តន៍ច្បាប់ចរាចរណ៍ ទូទាំងប្រទេស រយៈពេល១៧ថ្ងៃ ក្នុងខែមករា ឆ្នាំ២០១៧ ចំពោះការត្រួតពិនិត្យយានយន្តល្មើសច្បាប់ យានយន្តដែលល្មើសល្បឿន និងពិនិត្យអ្នកបើកបរ មានជាតិស្រវឹងផងដែរ។

លទ្ធផលនៃការអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យបានក្នុងរយៈពេល១៧ថ្ងៃកន្លងមកនេះរួមមាន៖

* ត្រួតពិនិត្យល្បឿនបានយានយន្ត ចំនួន១៦,០៧០គ្រឿង ក្នុងនោះរថយន្តល្មើសល្បឿនចំនួន ២៦៣៣គ្រឿង ដោយបានអប់រំចំនួន៣១១គ្រឿង និងពិន័យ២៣២២គ្រឿង។

* ត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ចំនួន១២,២៥៥គ្រឿង ក្នុងនោះមានរថយន្តចំនួន ៥,៤៦៥គ្រឿង និងម៉ូតូ៦,៧៩០គ្រឿង លទ្ធផលអ្នកមានជាតិស្រវឹង ៤៤២នាក់ ក្នុងនោះអប់រំ៣៨២នាក់ ពិន័យ៣៤នាក់ និងឃាត់ខ្លួន២៦នាក់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 

Tags: Local news Social news