CamNews

ព័ត៌មានជាតិ 

អគ្គនាយកមន្ទីរពេទ្យ កាល់ម៉ែត និងគ្រួសារផ្ដល់ថវិកាជិត ៣ពាន់ដុល្លារ ដល់ តាវីតាមីនសេ និងតាចេក

ភ្នំពេញ ៖ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកសាស្រ្តាចារ្យ ឈាង រ៉ា និងភរិយា ព្រម ទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាជិត៣ ពាន់ដុល្លារ ជូនដល់តារាកំប្លែងជើងចាស់ពីរ ដួង គឺលោកម៉ៅ សាមឿន ហៅតាវីតាមីនសេ និងតាចេក ដែលបច្ចុ ប្បន្នពួកគាត់ កំពុងមានជំងឺជាប់ខ្លួននិងមាន ការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ។

លោកសាស្រ្តាចារ្យឈាង រ៉ា និងភរិយា ព្រម ទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥នេះ បានប្រគល់ថវិកាចំនួន១៤៥០ ដុល្លារ ជូនលោកតាវីតាមីនសេ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់មកភរិយារបស់លោក និងក្រុមគ្រួសារ បាននាំយកថវិកា ១៤០០ដុល្លារនិង​៣០ម៉ឺនរៀល យកទៅប្រគល់ជូន លោកតាចេកនិងក្រុមគ្រួសារ ក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដ​កណ្ដាល ហើយក្នុងឱកាសនោះ ប្រធានមន្ទីរ ក៏បានឧបត្ថម្ភថវិកា ចំនួន១០ម៉ឺនរៀលផងដែរ ។

សម្រាប់លោកតាវីតាមីនសេ  ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនោះ  លោកសាស្រ្តាចារ្យឈាង រ៉ា បានឱ្យក្រុមគ្រូពេទ្យរបស់ខ្លួនមើលថែព្យាបាល យ៉ាងយកចិត្ដទុកដាក់ ព្រមទាំងបន្ធូរបន្ថយតម្លៃព្យាបាលផងដែរ។

ដោយឡែកលោកតាចេកវិញ ដែលមក ដល់ឆ្នាំនេះ មានអាយុ៦០ឆ្នាំ មានកូន៧នាក់ និងចិញ្ចឹមក្មួយ ៤-៥នាក់ នៅក្នុងបន្ទុក ហើយក្នុងខ្លួនកំពុងមានជំងឺផងនោះ បាននិយាយថា ថវិកាទាំងនេះ មួយចំណែក និងយកទៅព្យាបាលនិងមួយចំណែកទៀត ទិញរឺម៉កអូសទឹកលក់ជាមួយភរិយា ។

តារាកប្លែងដែលមានប្រជាប្រិយភាព ទាំងពីរដួងនៅកម្ពុជា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្ដទុកដាក់ ពីសំណាក់អគ្គយកមន្ទីរពេទ្យកាល់ម៉ែតនិង ក្រុមគ្រួសារទាំងមូល ដែលជាការជួយលើក ស្ទួយនិងមិនមើលរំលង ក្រុមតារាកំប្លែងពេលកំពុងជួបបញ្ហា ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP