CamNews

កំសាន្ត 

មកស្គាល់តារាប្រុសស្រីថៃ ដែលស៊ីមេទ្រីនឹងគ្នា ក្នុងការសម្ដែងក្នុងភាពយន្ដថ្មីៗ

មិនមែនតួសម្ដែងប្រុសស្រី គ្រប់គ្នា សុទ្ធតែមានភាពស៊ីសង្វាក់គ្នា ក្នុងការសម្ដែងនោះទេ ។ ការសម្ដែង អាចប្រព្រឹត្ដទៅបានល្អ លុះត្រាតួសម្ដែងម្នាក់ៗ មានទេពកោសល្យ និងស៊ីមេទ្រីគ្នា ទៅតាមឈុតឆាកតម្រូវ ។ ជាក់ស្ដែង តារាប្រុសស្រីថៃ ប៉ុន្មានគូនេះ មានភាពស៊ីមេទ្រីគ្នាល្អណាស់ ក្នុងការសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដភាគថ្មី៖

លោក Mike Pattaradet និងកញ្ញា  Mookda Narinrak



តារាប្រុសស្រីទាំងពីររូបនេះ មានភាពស៊ីសង្វាក់គ្នាគួរឱ្យកត់សម្គាល់ នៅពេលសម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដរឿង “Suparburoot Jorm Jon: Maturot Lohgan។  ខ្សែភាពយន្ដភាគថ្មីរបស់ពួកគេរឿង “Ku Kaen San Ruk” កំពុងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai Channel 7 ។ ភាពស៊ីសង្វាក់គ្នារបស់លោក Mike Pattaradet និងកញ្ញា  Mookda Narinrak  នៅតែមានភាពប្រសើរ ។

លោក August Vachiravit និងកញ្ញា Namfah Thunyaphat



លោក August Vachiravit និងកញ្ញា  Namfah Thunyaphat សម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដលេចធ្លោមួយ គឺរឿង “Krong Karm” ។ បច្ចុប្បន្ន អ្នកទាំងពីរសម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពភាគថតឡើងវិញរឿង “Mae Krua Kon Mai” ។

ខ្សែភាពយន្ដភាគនេះទទួលបាន Feedbacks ល្អៗពីទស្សនិកជន និងទទទួលបានពិន្ទុវាយតម្លៃ ៤.៩ ភាគរយ សម្រាប់ភាគបញ្ចប់ ។

លោក Bright Norraphat និងកញ្ញា  Cheer Thikumporn



លោក Brignt Norraphat និងកញ្ញា Cheer Thikumporn សម្ដែងរួមគ្នាជាលើកដំបូង នៅក្នុងខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Leh Luang” ។  ពួកគេទាំងពីរ សម្ដែងជាតួអាក្រក់ នៅក្នុងខ្សែភាពយន្ដភាគនេះ និងមានភាពស៊ីសង្វាក់គ្នាគួរឱ្យកត់សម្គាល់ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate