បន្ទាយមានជ័យ ៖ ចោរស្រីដៃឆើតម្នាក់ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្លួនលើការ ហូបចុក ព្រោះតែគ្មាន នរណាអាច ពឹងពាក់ បាន ក្រោយពីឪពុកម្ដាយបណ្ដេញចេញពីផ្ទះ នោះ ក៏បែកគំនិតរៀបចំផែនការប្លន់យកម៉ូតូ ពីអ្នករត់ម៉ូតូឌុប ដោយប្រើប្រាស់ពូថៅ ប៉ុន្ដែ សកម្មភាពមួយនេះ បានបរាជ័យព្រោះតែ ជនរងគ្រោះដឹងទាន់ វាយទប់ទល់ផ្អើលដល់ ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមក ជួយអន្ដរាគមន៍និងចាប់ខ្លួន ។
សកម្មភាពប្លន់មិនបានសម្រេចពីចោរស្រី ម្នាក់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាល ពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចទំនប់ កណ្ដាល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរី សោភ័ណ ខេត្ដបន្ទាយមានជ័យ ។
អធិការនគរបាលក្រុងសិរិសោភ័ណលោក ស៊ីវ សុជាតិ បានបញ្ជាក់ថា ជនសង្ស័យដែល ត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះសន ឌីសាវ៉េត ហៅថាន អាយុ១៩ឆ្នាំ រស់នៅភូមិចក្រី ឃុំ ្វជប់វ៉ារី ស្រុកព្រះនេតព្រះ ខេត្ដបន្ទាយមាន ជ័យ ដោយធ្វើសកម្មភាពយកពូថៅកាប់ទៅ លើអ្នករត់ម៉ូតូឌុប ឈ្មោះលឹម សុវណ្ណធី អាយុ៥៤ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ។
លោកស៊ីវ សុជាតិ បានបន្ដទៀតថា មុន ពេលកើតហេតុ ជនល្មើសបានហៅជនរង គ្រោះឌុបចេញពីផ្សារចំការគ ហៅផ្សារថ្មី លុះពេលធ្វើដំណើរដល់ចំណុចទំនប់កណ្ដាល ជាកន្លែងស្ងាត់ផងនោះ ជនល្មើសបានប្រាប់ ឱ្យជនរងគ្រោះឈប់ ដើម្បីរង់ចាំមិត្ដភក្ដិ ស្រាប់តែពេលជនរងគ្រោះឈប់ ជនល្មើស ក៏ដកពូថៅពីចង្កេះ កាប់ក្បាលពីក្រោយតែ ជនរងគ្រោះក្រឡេកឃើញទាន់ ក៏ផ្ដួលម៉ូតូ រត់ ។
លោកអធិការបានបន្ដថា ពេលដែលជន រងគ្រោះរត់គេចខ្លួន ដើម្បីអាយុជីវិតនោះ ជនល្មើសបានដេញកាប់ពីក្រោយ តែជនរង គ្រោះរើសបានដំបងឫស្សី វាយជនល្មើសចំ ស្មា និងចំកញ្ចឹងករហូតមានការប្រតាយប្រ តប់ ហើយយក បានពូថៅពីជន ល្មើសវិញពេល នោះប្រជាពលរដ្ឋនៅក្នុងភូមិ បានផ្អើលឆោឡោចេញមកជួយអន្ដរាគមន៍ ហើយទាក់ទងទៅ សមត្ថកិច្ចចុះ មកចាប់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ។
ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែម បានបញ្ជាក់ ថា ក្រោយការសួរនាំ ជន សង្ស័យដែលតែង ខ្លួនធ្វើប្រុស ដោយសារតែខូចខិលពេកក៏ត្រូវ បានឪពុកម្ដាយដាច់ចិត្ដបណ្ដេញចេញពីផ្ទះ។
ក្រោយពីត្រូវឪពុកម្ដាយបណ្ដេញចេញពី ផ្ទះរួចមក ដោយគ្មានទីពឹង ជននេះបានដើរ សុំរស់នៅជាមួយអ្នកជិតខាង និងមនុស្ស ស្គាល់ គ្នា ប៉ុន្ដែដោយធុញថប់និងគិតអ្វីមិនចេញ ស្រាប់តែបែកគំនិតយកពូថៅរបស់អ្នកជិត ខាងក្បែរ ផ្ទះខ្លួនស្នាក់នៅ ទៅហៅម៉ូតូឌុបជិះ ចេញពីទីប្រជុំជនយកទៅកន្លែងស្ងាត់ ដើម្បី ប្លន់យកម៉ូតូ តែត្រូវបាន សមត្ថកិច្ចរបស់លោក និងប្រជាពលរដ្ឋ ជួយអន្ដរាគមន៍ទាន់ពេល វេលា ។
តាមលោកស្នងការ ជនសង្ស័យដែលបាន ធ្វើសកម្មភាពល្មើសមួយនេះ គឺដើម្បីបំពេញ បញ្ហាក្រពះរបស់ខ្លួន ។
ដោយមានការឯកភាពពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដបន្ទាយមានជ័យ លោកផាន់ ភីរម្យ នគរបាលក្រុងសិរិសោភ័ណ បានបញ្ជូនជននេះទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល