CamNews

ព័ត៌មានជាតិ 

លោក ខៀវ កាញារីទ្ធ៖ មានក្រុមហ៊ុនខ្មែរចំនួន ៩ វិនិយោគនៅឡាវ ក្នុងទឹកប្រាក់ជាង ៨៤លានដុល្លារ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងឲ្យដឹងថា មានក្រុមហ៊ុនខ្មែរចំនួន៩ បានវិនិយោគនៅក្នុងប្រទេសឡាវ ក្នុង ទឹកប្រាក់ជាង ៨៤លានដុល្លារអាមេរិក។

លោក ខៀវ កាញារីទ្ធ បញ្ជាក់យ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព៕

 


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh