ភ្នំពេញ៖ មន្រ្តីយោធាផ្នែកបញ្ជូនសារម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេ បានដកកាំភ្លើងភ្ជង់ និងអាមេបម្រុងបាញ់បញ្ចប់ជីវិតយុវជនម្នាក់ ព្រោះខឹងឌុបស្រីស្នេហ៍របស់ខ្លួន។ កាំហឹងរបស់មន្រ្តីយោធាស្ទើរតែ បាញ់សម្លាប់បុរសម្នាក់ ព្រោះគំនុំស្នេហ៍បានកើតឡើងនៅម៉ោងប្រមាណ ៨ និង៤៩នាទីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥នេះ នៅមុខមន្ទីរពេទ្យលោកសង្ឃ ក្នុងតំបន់ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មន្រ្តីយោធា ដែលដកកាំភ្លើងបម្រុងបាញ់សម្លាប់គូជម្លោះជ្រែកស្នេហ៍របស់ខ្លួននេះ មានឈ្មោះ ឡុង ចៅតា ជាទា ហានផ្នែកបញ្ជូនសារ។ ដោយឡែកបុរស ដែលត្រូវមន្រ្តីយោធាវាយតប់ និងដកកាំភ្លើងបម្រុងបាញ់សម្លាប់ មាន ឈ្មោះ ហៃ សុធា អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ហៃ សុធា បានឲ្យដឹងថា នៅម៉ោងប្រមាណ ៦ និង៣០នាទីយប់ថ្ងៃនេះ រូបខ្លួន និង បុរសជាមន្រ្តីយោធា បានប៉ះទង្គិចពាក្យសម្តីគ្នា ដោយបុរសជាមន្រ្តីយោធាបានសួរដេញដោលថា ហេតុអ្វីបានជាឌុប ស្រីស្នេហ៍របស់ គេ។ លោក ហៃ សុធា បន្តថា ទន្ទឹមនិងការសួរដេញដោល មន្រ្តីយោធា ក៏បានបានស្ទុះទៅវាយខ្លួន ត្រង់មុខ និង ដៃ ខាងឆ្វេងស្ទើរបាក់។
បើតាមការការរៀបរាប់របស់ ហៃ សុធា ឲ្យដឹងទៀតថា បន្ទាប់ពីមន្រ្តីយោធាសម្លុត និងវាយហើយ ខ្លួនបានរត់គេច រហូតដល់មុខពេទ្យលោកសង្ឃត្រង់ម្តុំត្រពាំងឈូក តែមន្រ្តីយោធាមិនបានលើកលែងនោះទេ បន្តដេញតាម ហើយ បានដកកាំភ្លើងខ្លីម៉ាក X53 ភ្ជង់ និងអាមេកាំភ្លើងបម្រុងបាញ់ថែមទៀត តែជនរងគ្រោះព្យាយាមបានរត់គេចខ្លួន។
គាប់ជួនពេលនោះ ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានរាយការណ៍ទៅសមត្ថកិច្ច ហើយសមត្ថកិច្ច ក៏បានចុះ មកកាន់កន្លែងកើតហេតុភ្លាមៗ ព្រមទាំងបានឃាត់ខ្លួនមន្រ្តីយោធា ដកកាំភ្លើងបម្រុងបាញ់សម្លាប់មនុស្ស បែបអនា ធិបតេយ្យផងដែរ។
បើតាមការបញ្ជាក់របស់មន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីការនាំខ្លួនមន្រ្តីយោធាទៅដល់ប៉ុស្តិ៍ និងដកកាំភ្លើងដោះ គ្រាប់ចេញ ដើម្បីពិនិត្យ ស្រាប់គ្រាប់កាំភ្លើង ដែលលោកមន្រ្តីយោធា បានអាមេបញ្ចូលហើយនោះ បានផ្ទុះឡើង ថែមទៀតផង៕
សង្ស័យមានជម្លោះស្នេហ៍ មន្រ្តីយោធាផ្នែក បញ្ជូនសារម្នាក់ ដកកាំភ្លើងអាមេ បម្រុងបាញ់បញ្ចប់ជីវិត យុវជនម្នាក់ http://www.dap-news.com/2011-06-14-02-39-55/96358-2015-08-02-15-58-34.html?device=xhtml
Posted by Dap_News_Website on Sunday, August 2, 2015
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល