CamNews

ព័ត៌មានជាតិ 

និស្សិតឆ្នាំទី១ សាកលវិទ្យាល័យន័រតុនម្នាក់ ត្រូវរថយន្តបុក និងកិនបែកក្បាល ស្លាប់នៅសង្កាត់ស្ពានថ្ម

ភ្នំពេញ ៖ និស្សិតរៀនឆ្នាំទី១ នៃសាកល វិទ្យាល័យន័រតុនម្នាក់ ឈ្មោះ នង ចាន់ អាយុ១៩ឆ្នាំ ត្រូវរថយន្តបុកកិន បែកក្បាលផ្ទុះខួរចេញមកក្រៅ ស្លាប់យ៉ាងអាណោចអាធម ក្នុងថ្លុកឈាម លើផ្លូវ២១៧ ស្ថិតនៅមុខរោងម៉ាស៊ីន កិនស្រូវមួយគ្មានស្លាកលេខ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥នេះ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ខណៈជនរងគ្រោះជិះ ម៉ូតូម៉ាកគុបជ្រុង ស្លាកលេខ ភ្នំពេញ 1BI-6530 ស្រាប់តែប៉ះដៃចង្កូតមួយអ្នកជិះម៉ូតូម្នាក់ទៀត មកពីខាងមុខ ស្រាប់តែដួល ក៏ត្រូវរថយន្ត មកពីក្រោយកិនស្លាប់តែម្តង។

ក្រោយកើតហេតុ រថយន្តបង្ក បានបើករត់ដោយសុវត្ថិភាព ខណៈសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ទាក់ទងទៅក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP